មីជាតិចូលរួមកម្មវិធីសប្បុរសធម៌លើកទី១១ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
មីជាតិបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌លើកទី១១ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងការតាំងបង្ហាញនិងលក់ផលិតផលរបស់ខ្លួន កាលពីថ្ងៃ២២កុម្ភៈ ឆ្នាំ២០២០។
វត្តមានរបស់មីជាតិក្នុងកម្មវិធីនេះ សបញ្ជាក់អំពីការចូលរួមចំណែកក្នុងនាមជាក្រុមហ៊ុនឯកជនខ្មែរមួយ ដើម្បីលើកកម្ពស់គ្រប់សកម្មភាពទាំងឡាយដែលទាក់ទងនឹងសកម្មភាពសប្បុរស និងសង្គម។ មីជាតិក៏បានឧបត្ថម្ភនូវមីចំនួន ៧២ កេស ដល់កម្មវិធីសប្បុរសធម៌ទាំងមូលផងដែរ។
កម្មវិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្ដម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ដែលមីជាតិបានចូលរួមក្នុងពិធីរៃអង្គាសប្រាក់ប្រចាំឆ្នាំនេះ។ យើងសូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកទស្សនាស្តង់របស់យើង ហើយយើងសង្ឃឹមថានឹងជួបគ្នាបន្តៗទៀតនៅក្នុងកម្មវិធីសប្បុរសធម៌នាថ្ងៃខាងមុខ៕