ល្បុក្កតោ
ល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយបង្កើតឡើងដោយជនជាតិខ្មែរ នៅលើទឹកដីខ្មែរតាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា ជាង២ពាន់ឆ្នាំកន្លងមកហើយដែលទំនងជាកកើតឡើង ដំណាលគ្នានិងការកកើតទឹកដីខ្មែរផងដែរ។ ប្រវត្តិក្បាច់គុននេះមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត បាយ័ន និងបាពួន ដែលបានចាក់គ្រឹះយ៉ាងរឹងមាំក្នុងវប្បធម៌ អរិយធម៌ខ្មែរ និងជានិមិត្តរូបនៃមោទនភាពជាតិខ្មែររហូតមកដល់បច្ចុប្បន្ន។
សូមតាមដានជាមួយ កញ្ញា សំ ថារ័ត្ន ដែលនឹងបង្ហាញស្នៀតគុនខ្លះៗ និងចំណាប់អារម្មណ៍របស់គាត់ ដែលបានផ្សារភ្ជាប់ខ្លួនជាមួយគុនល្បុក្កតោកន្លងមកនេះ។ សូមចែករំលែកវីដេអូខ្លីនេះ ដើម្បីជាការចូលរួមក្នុងការអភិរក្សសិល្បៈក្បាច់គុនល្បុក្កតោដ៏ចំណាស់របស់ខ្មែរយើងមួយនេះ។
ប្រភព៖ សៀវភៅ “គុនល្បុក្កតោថ្នាក់ក្រម៉ា “ស” ដោយលោកគ្រូ សាន គីមស៊ាន