មីជាតិ Drive Thru ត្រលប់មកម្តងទៀតហើយ ដោយគ្រាន់តែជិះកាត់ចូលទិញ
ងាយៗ ជិះកាត់ ចូលទិញ មិនចាំបាច់ចុះពីយានយន្ត និងចូលរួមបង្ការជំងឺកូវីដ១៩។
ក្រុមហ៊ុនមីជាតិ បានរៀបចំកម្មវិធី Drive Thru សារជាថ្មីម្តងទៀតដើម្បីសម្រួលទៅដល់ការជាវមីជាតិក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ដោយអតិថិជនគ្រាន់តែជិះកាត់ស្តង់មីជាត និងបញ្ជាទិញដោយមិនចាំបាច់ចុះពីលើយានយន្តនោះទេ។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅបរិវេណទីក្រុងរណបអភិវឌ្ឍន៍បឹងកក់ លើមហាវិថីស៊ីធីសេនធឺរជិតផ្សារទំនើបអ៊ីដិនហ្គាដិន រាល់ថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ វេលាម៉ោង ៨.០០ ដល់១៨.០០ ដែលមានកាលបរិច្ចេទដូចខាងក្រោម៖
• ថ្ងៃទី ១២ ដល់ ១៤ ខែសីហា ឆ្នាំ ២០២១ (រាល់ថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍)
• ថ្ងៃទី ១៩ ដល់ ២១ ខែសីហា ឆ្នាំ ២០២១ (រាល់ថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍)
• ថ្ងៃទី ២៦ ដល់ ២៨ ខែសីហា ឆ្នាំ ២០២១ (រាល់ថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍)
ដោយសង្កេតឃើញពីតម្រូវការនៃការជាវមីជាតិជាច្រើនតាមរយៈការកម៉្មុង់នៅលើទីផ្សារ និងតាមបណ្តាញសង្គមរបស់មីជាតិ ក្រុមហ៊ុនមីជាតិ បានរៀបចំកម្មវិធីនេះឡើងដើម្បីបង្កជាភាពងាយស្រួលដល់អតិថិជនមីជាតិទាំងអស់ក្នុងការជាវមីជាតិ ដោយចំណេញពេលវេលា និងមានសុវត្ថិភាព ដែលជាមធ្យោបាយមួយក្នុងការការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីដ១៩។
កម្មវិធី “Drive Thru” ឬ “ជិះកាត់ ចូលទិញ” ប្រព្រឹត្តទៅក្នុងរូបភាពងាយៗ ដោយអតិថិជនគ្រាន់តែបើកកាត់ស្តង់លក់មីជាតិនៅទីតាំងដែលបានកំណត់ និងមិនចាំបាច់ចុះពីយានយន្តនោះទេ គឺគ្រាន់តែឈប់ចតក្បែរស្តង់មីជាតិ និងប្រាប់នូវចំនួនបរិមាណនៃការជាវ ភ្លាមនោះភ្នាក់ងារលក់មីជាតិនឹងរៀបចំយកជូនដល់យានយន្ត។
មីជាតិ ត្រូវបានគេជឿជាក់ថា ជាស្បៀងអាហារបម្រុងងាយស្រួលក្នុងការចម្អិន និងរក្សាទុក ដែលនិយមប្រើប្រាស់សឹងគ្រប់ពេលវេលា ហើយជាពិសេសនោះក្នុងកាលៈទេសៈអាសន្នជាច្រើន ដូចជាអំឡុងពេលគ្រោះទឹកជំនន់ និងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។
ក្រុមហ៊ុនមីជាតិ ជាក្រុមហ៊ុនផលិតមីកញ្ចប់ក្នុងស្រុក និងតែងយកចិត្តទុកដាក់លើសុខុមាលភាពបងប្អូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងកាលៈទេសៈនេះ ក្រុមហ៊ុនមីជាតិសូមអំពាវនាវឲ្យប្រជាជនកម្ពុជាយកចិត្តទុកលើសុខភាព និងរក្សាអនាម័យឲ្យបានភ្ជាប់ផ្ជួនដើម្បីការពារខ្លួនពីជំងឺកូវីដ១៩។ មីជាតិ សូមបួងសួងឲ្យកម្ពុជាចៀសផុតពីស្ថានភាពដ៏លំបាកមួយនេះ។