​មី​ជាតិ​ប្រគល់​សម្ភារ​កីឡា​ជូន​សមាគម​គុនល្បុក្កតោ​លោកតា​ដំបង​ដែក​ខេត្ត​កំ​ពង​ឆ្នាំង​

មី​ជាតិ​ ​បាន​នាំ​យក​សម្ភារ​កីឡា​និង​ស្បៀងអាហារ​ជាច្រើន​ ​ប្រគល់​ជូន​សមាគម​គុនល្បុក្កតោ​លោកតា​ដំបង​ដែក​ ​ដែល​ស្ថិតនៅ​ភូមិ​ប្អេ​រ​ ​សង្កាត់​ប្អេ​រ​ ​ក្រុង​កំពង់ឆ្នាំង​ ​ខេត្ត​កំ​ពង​ឆ្នាំង​ ​កាលពី​ថ្ងៃសុក្រ​ ​ទី​៣​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​។​

​កម្មវិធី​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើយ​ក្នុង​គោលបំណង​ ​ចូលរួម​គាំទ្រ​ដល់​វិ​ស​័​យ​កីឡា​ជាពិសេស​គុន​ល្បុ​ក្ត​តោ​ខ្មែរ​ ​ដែល​ជា​ក្បាច់​គុន​ដ៏​ចំណាស់​មួយ​របស់​កម្ពុជា​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ​ដោយ​ជន​ជាតិខ្មែរ​នៅ​លើទឹក​ដី​ខ្មែរ​ ​តាំងពី​មុន​ ​ការ​មកដល់​នៃ​អរិយធម៌​ឥណ្ឌា​ ​កាលពី​ជាង​២​ពាន់​ឆ្នាំ​កន្លងមក​ហើយ​។​ ​គុនល្បុក្កតោ​ ​ជា​ក្បាច់​គុន​បុរាណ​ខ្មែរ​ ​ដែល​ ​ត្រូវ​បាន​ ​យកទៅ​ប្រើប្រាស់​ក្នុង​សឹក​ស​ង្រ្គា​ម​ ​ឬ​ក្នុង​ការ​ការពារ​ខ្លួន​ ​ដែល​បច្ចុប្បន្ននេះ​គុនល្បុក្កតោ​ ​ក៏​ត្រូវ​បាន​ដាក់​ ​បញ្ចូល​ជា​ផ្លូវការ​ ​ទៅ​ក្នុង​យុទ្ធ​សា​ស្រ្ត​ការពារ​ជាតិ​ ​នៃ​កងយោធពលខេមរភូមិន្ទ​ផង​ដែរ​។​

​លោក​ ជុ​ន​ហៀង​ ​ថាវ​សិទ្ធិ​ ​អនុប្រធាន​ធុរកិច្ច​ ​បាន​មានប្រសាសន៍ថា​ ​មី​ជាតិ​ ​តែង​យកចិត្តទុកដាក់​ទៅលើ​សកម្មភាព​ចូលរួម​សង្គម​ ​វប្បធម៌​ ​ការអប់រំ​និង​កីឡា​ ​ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​គោលដៅ​អភិវឌ្ឍន៍សង្គម​ជាតិ​។​ ​ការ​នាំ​យក​សម្ភារ​កីឡា​ ​និង​ស្បៀងអាហារ​នេះ​ ​គឺ​សកម្មភាព​ផ្តួចផ្តើម​ក្នុង​ការ​លើក​ម្ពស់​គាំទ្រ​សិល្បៈ​គុនល្បុក្កតោ​ ​និង​ដើម្បី​ជំរុញ​ទឹកចិត្ត​ដល់​កូនខ្មែរ​ ​ក្នុង​ការហាត់​រៀន​គុនល្បុក្កតោ​ ​ដើម្បី​រក្សា​នូវ​មរតក​គុន​ដ៏​អស្ចារ្យ​មួយ​នេះ​។​

​បន្ថែម​ពី​នេះ​ ​លោក​ព្រឹទ្ធាចារ្យ​ អំ យ៉ុ​ម​ ​ប្រធាន​សមាគម​គុនល្បុក្កតោ​លោកតា​ដំបង​ដែក​ ​បាន​មានប្រសាសន៍ថា​ ​សកម្មភាព​ ​នា​ថ្ងៃនេះ​ជា​កាយវិការ​ដ៌​ប្រពៃ​មួយទៀត​ ​ដែល​មី​ជាតិ​ ​ក្នុងនាម​វិ​ស​័​យ​ឯកជន​ ​បាន​ចូល​រួមចំណែក​ ​ដោយ​ផ្ទាល់​ក្នុង​ការ​ជ្រោមជ្រែង​ ​និង​ផ្តល់​លក្ខណៈ​អំណោយផល​ ​សម្រាប់​ការ​ហ្វឹកហាត់​។​ ​លោក​ព្រឹទ្ធាចារ្យ​ ​បាន​បន្ថែម​ថា​ ​យើង​ជាខ្មែរ​ ​សូម​ចូ​ម​រួម​ទាំងអស់គ្នា​ដើម្បី​អាចឲ្យ​គុនល្បុក្កតោ​ ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ​ក្នុង​កា​រដាក់​ចូល​ទៅ​ក្នុង​បញ្ជី​ ​បេតិកភណ្ឌ​ពិភពលោក​ ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ​និង​លើក​តម្កើង​វប្បធម៌​ខ្មែរ​ ​ទៅកាន់​ប្រទេស​អន្តរជាតិ​ឱ្យ​ស្គាល់​កាន់តែ​ច្បាស់​នូវ​គុណ​តម្លៃ​នៃ​វប្បធម៌​ដ៌​ពិសិដ្ឋ​មួយ​នេះ​។​

​នៅ​ស្មា​តី​ចូលរួម​ ​លើកស្ទួយ​ការ​ចែករំលែក​ ​និង​ហ្វឹកហាត់​ក្បាច់​គុនល្បុក្កតោ​ ​ដូច្នេះ​ក្រុមហ៊ុន​ផលិត​មី​ជាតិ​ ​បាន​រៀបចំ​នូវ​សម្ភារ​កីឡា​មួយ​ចំនួន​ ​និង​ស្បៀងអាហារ​សម្រាប់​ជូន​សមាគម​ដោយ​សង្ឃឹម​ថា​ ​នឹង​អាច​ជួយ​សម្រួល​ ​ដល់​ការ​ហ្វឹកហាត់​របស់​សមាគម​ក្នុង​គោលបំណង​លើក​ម្ពស់សិល្បៈ​គុនល្បុក្កតោ​ខ្មែរ​។​

​សម្រាប់​សម្ភារ​កីឡា​ ​និង​អំណោយ​ដែល​បាន​នាំ​យក​ជូន​សមាគម​គុនល្បុក្កតោ​លោកតា​ដំបង​ដែក​រួម​មាន​ ​របាំង​ហាត់​ទាត់​ ​ស្រោមដៃ​ប្រដាល់​ ​បាវ​ខ្សាច់​ ​ក​ម្រាល់​ហាត់​ ​មី​ជាតិ​ ​ទឹក​ពិសា​វី​តា​ល់ ​និង​ថវិកា​រ​មួយ​ចំនួន​ផង​ដែរ​៕