មីជាតិរៀបចំកម្មវិធីពិសេសសម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះ!
ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់និងដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ផលិតផល “មីជាតិ” បានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់នៅទីតាំងមួយចំនួនក្នុងរាធានីភ្នំពេញ។
នៅក្នុងយុទ្ធនាការនេះក្រុមហ៊ុនបានកំណត់ទីតាំងចំនួន ៣ កន្លែងដែលដូចជា ស្ថានីយប្រេងឥន្ទនៈតេលាបឹងស្នោ ស្ថានីយប្រេងឥន្ទនៈតេលាស្ពានដែកចំការដូង និង មីហិរជិតផ្សារឈូកមាស។ ហើយសម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។
យុទ្ធនាការនេះធ្វើចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ។ ជាងនេះទៅទៀតអតិថិជននឹងមានឱកាសចាប់រង្វាន់ដើម្បីទទួលបានកាដូអនុស្សាវរីយ៍នៅពេលដែលជាវមីជាតិចាប់ពី ២ កេសឡើងទៅ ។
សូមរីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក៏ដូចជារួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទាំងអស់គ្នា!