របៀបឆាមីជាតិសម្រាប់ឱកាសចូលឆ្នាំចិន
ការបរិភោគមី បានក្លាយជានិមិត្តរូប និងជាការឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដ៏យូរអង្វែងរបស់ប្រជាជនចិន។ ប្រជាជនចិន បានចាត់ទុកមីជាអាហារពិសេសមួយ ដែលនិយមបរិភោគក្នុងពិធីសំខាន់ៗ ដើម្បីសូមឲ្យមានអាយុយឺនយូរវែងដូចសរសៃរមី និងបង្ហាញពីភាពសាទរបួងសួងសូមសេចក្តីសុខក្នុងពិធីជាច្រើនដែលក្នុងនោះមានពិធីបុណ្យចូលឆ្នាំចិនជាដើម។
សម្រាប់គ្រឿងផ្សំមាន៖
មីជាតិរសជាតិសាច់ជ្រូក៣កញ្ចប់ សាច់ជ្រូក៣០០ក្រាម ខ្ទឹមស១កំពិស ស្ករសកន្លះស្លាបព្រាបាយ ស្លឹកខ្ទឹម៣ដើម ប្រេងឆា ១កូនចាន ទឹកត្រីកន្លះស្លាបព្រាបាយ ការ៉ុត១ផ្លែ ដើមខាត់ណា២គុម្ព
របៀបធ្វើ៖
ជាដំបូងយើងត្រូវហាន់បន្លែ និងសាច់ជាចំណិតៗទៅតាមការចូលរបស់អ្នក។
បន្ទាប់មកយើងដាំទឹកឲ្យពុះ និងស្រុះមីប្រមាណ១នាទី និងស្រង់ទុកមួយឡែកសិន។
បន្តមកទៀត យើងចាប់ផ្តើមឆា ដោយត្រូវដាក់ប្រេងឆា រលីងជាមួយខ្ទឹមសរឲ្យឈ្ងុយ បន្ទាប់មកដាក់ ទឹកត្រី ស្ករស និង សាច់ជ្រូក។ ច្របល់ឲ្យឆ្អិន ហើយ យើងដាក់ទឹកចូលបន្តិចដើម្បីកុំឲ្យខ្លាច និងដាក់ម្សៅស៊ុបមីជាតិដើម្បីបន្ថែមរសជាតិ។ ក្រោយមក យើងដាក់បន្លែចូល រួចឆារហូតឆ្អិនល្អ។ បន្ទាប់មក យើងយកមីដែលស្រុះរួច មកឆាចូលគ្នា។ នៅពេលឆ្អិនហើយ យើងរោយស្លឹកខ្ទឹមដែលហាន់រួចដើម្បីឲ្យកាន់តែឈ្ងុយ។ ក្រោយមក យើងដួសដាក់ចានជាការស្រេច។
សូមទស្សនានូវវីដេអូខាងក្រោម៖