មីជាតិប្រគល់និងទទួលម៉ាស៊ីន QMS និង ទូរទស្សន៍ ពីក្រុមហ៊ុន មីជាតិ ជូនទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម
ក្រុមហ៊ុនមីជាតិ បានប្រគល់ម៉ាស៊ីន QMS និង ទូរទស្សន៍ ចំនួន២គ្រឿង ជូនទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីសម្រួលដល់ការបំរើសេវាកម្មជូនអតិថិជន និងអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាម ក្នុងគោលបំណងចូលរួមចំណែកដល់ការទ្រទ្រង់លើប្រត្តិបត្តការប្រចាំថ្ងៃ របស់មជ្ឈមណ្ឌល កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
ថ្លែងនៅក្នុងពិធីប្រគល់ទទួល លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិការ ក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា “ការផ្តល់ជូនសម្ភារៈ ទាំងពីរមុខនេះប្រព្រឹត្តទៅដោយមើលឃើញ ពីតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការបំរើសេវាកម្មជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសិទ្ធភាព និងមានភាពឆាប់រហ័ស។” លោកជំទាវ អគ្គនាយិការ បានបន្ថែមថា ក្រុមហ៊ុនមីជាតិ ចាត់ទុកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាដៃគូសហការយ៉ាងជិតស្និត ក្នុងកិច្ចការបំរើសេវាកម្ម ដល់ប្រជាពលរដ្ឋ និងសង្គមឲ្យកាន់តែប្រសើរ ដើម្បីជួយសង្គ្រោះជីវិត អ្នកត្រូវការឈាម។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងឲ្យដឹងថា ប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នាសព្វថ្ងៃនេះ ពិតជាមានសកម្មភាពមមាញឹកពិតមែន ដែលត្រូវទទួលនូវអតិថិជនជាអ្នកបរិច្ចាករាប់រយនាក្នុងមួយថ្ងៃ។ ហើយការផ្តល់ជូននូវម៉ាស៊ីនចាប់លេខ QMS និងទូរទស្សន នេះ ពិតបានសម្រួល និងបន្ធូរបន្ថយភាពមមាកញឹករាល់ថ្ងៃបានច្រើនមែន។
ម៉ាស៊ីន QMS នេះ ជាម៉ាស៊ីនចាប់លេខរងចាំទទួលសេវា ដែលបំពាក់ទៅដោយបច្ចេកទេស ចុងក្រោយនឹងមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យ។ ម៉ាស៊ីន QMS ត្រូវបំពាក់ដោយអេក្រង់ ទំនើប ដែលត្រូវរចនាឡើងយ៉ាងសាកសម និងមានលក្ខណៈសន្សំសំចៃ និងមិនប៉ះពាល់ដល់បរិស្ថាន ក្នុងកញ្ចប់ថវិកាចំនួន ៩០០០ ដុល្លាសហរដ្ឋអាមេរិក។ រីឯទូរទស្សន៍វិញគឺមានទំហំអេក្រង់ ៤០អ៊ីង ដែល មានអេក្រង់ធំច្បាស់ងាយស្រួសក្នុងការទស្សនា និងមិនប៉ះពាល់ភ្នែក។
គួររំលឹកផងដែរ មីជាតិបានចូលរួមសកម្មភាពជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងព្រឹត្តិការណ៍ផ្តល់ឈាមជាច្រើន ដូចជាការឧបត្ថម្ភកម្មវិធី “ការផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” និងរៀបចំកម្មវិធី “ការរិច្ចាកឈាមពីបុគ្គលិក និង កម្មករនៃរោងចក្រមីជាតិ និងវីតាល់”។ សកម្មភាពទាំងអស់នេះ កើត ឡើងបានដោយមាន ការគាំទ្រពីសំណាក់ អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមី កញ្ចប់ឆ្អិនស្រាប់មានរសជាតិខ្មែរដំបូងគេ ដែលផលិតដោយម៉ាស៊ីន និងបច្ចេកទេសទំនើបចុងក្រោយ របស់ប្រទេសជប៉ុន៕