មីជាតិប្តូររូបរាងថ្មីកាន់តែស្អាត កាន់តែរឹងមាំ កាន់តែឆ្ងាញ់
ផលិតផលមីជាតិ បានផ្លាស់ប្តូររូបរាងកេសថ្មីជាមួយនឹងការរចនាស្រស់ស្អាត រឹងមាំ និងគុណភាពកាន់តែប្រសើរ ដើម្បីផ្គត់ផ្គងទីផ្សារកម្ពុជាក្នុងនាមជាផលិតផលខ្មែរ ដែលមានការពេញនិយម និងទទួលស្គាល់ពីប្រជាជនខ្មែរទាំងការវេចខ្ចប់ គុណភាព និងរសជាតិ។
កេសថ្មីមីជាតិ ត្រូវបានដាក់ចរាចរក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នេះតទៅ ដើម្បីបំពេញតម្រូវការ និងបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ដល់ប្រជាជនកម្ពុជា។ កេសថ្មីនេះ ត្រូវបានផលិតដោយវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ដើម្បីធានានូវភាពរឹងមាំ រក្សាសភាពដើម រក្សានូវគុណភាព និងរក្សាភាពស្រស់នៃផលិតផល ដែលធ្វើឲ្យរសជាតិកាន់តែប្រសើរ។
កេសថ្មីនេះ បានរចនាក្នុងរូបភាពពណ៌ការ៉ុត ដែលជាពណ៌តំណាងផលិតផលមីជាតិ និងមានទំហំតូចជាងមុន ដែលបង្កជាភាពងាយស្រួលក្នុងការកាន់ និងរក្សាទុកជាមួយនឹងបរិមាណ២៤កញ្ចប់ក្នុងមួយកេស និងមានតម្លៃត្រឹមតែ១៦០០០រៀលក្នុងមួយកេសសម្រាប់គ្រប់រសជាតិ។ ចំណែក លក្ខណៈសម្គាល់របស់រសជាតិនីមួយៗ គឺមានពណ៌តំណាង រូបកញ្ចប់ផលិតផល និងអក្សរបញ្ជាក់អំពីរសជាតិនីមួយៗនៅលើកេស។
មីជាតិ ជាប្រភេទមីកញ្ចប់ឆ្អិនស្រាប់ផលិតឡើងមានការត្រួតពិនិត្យត្រឹមត្រូវស្របតាមស្តង់ដារអន្តរជាតិដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសជប៉ុន។ មីជាតិ ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានានៃព្រះរាជាណាចក្រកម្ពុជា។ មីជាតិ ក៏ត្រូវបានទទួលស្គាល់ និងត្រូវបានដាក់បញ្ចូលជាសមាជិកនៃសមាគមន៍មីកញ្ចប់ឆ្អិនស្រាប់ពិភពលោកនៃប្រទេសជប៉ុន ដែលតំណាងឲ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
មីជាតិ ត្រូវបានផលិតឡើងដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ ដែលសម្រិតសម្រាំងទាំងក្នុងស្រុក និងនាំចូលពីប្រទេសអូស្ត្រាលី សិង្ហបុរី ថៃ និងម៉ាឡេស៊ី។ មីជាតិប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ ដែលមានលក្ខណៈល្អប្រសើរ ចំពោះសុខភាព។ មីជាតិ ត្រូវបានផលិត និងវេចខ្ចប់ក្នុងកន្លែងបិទជិត និងមានអនាម័យខ្ពស់។ គ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផលិតកម្ម ប្រព្រឹត្តឡើងដើម្បីធានាបាននូវគុណភាពល្អបំផុត និងរសជាតិខ្មែរពិតៗ៕