អនុមោទនាបុណ្យកឋិន
កឋិន គឺជាឈ្មោះបុណ្យមួយដែលពុទ្ធបរិស័ទវេរសំពត់ថ្វាយដល់ព្រះសង្ឃ ក្នុងរយៈពេល២៩ថ្ងៃ ឬសំពត់ពិសេសដែលព្រះសាស្តាទ្រង់អនុញ្ញាតដល់ភិក្ខុសង្ឃចំពេលទេសកាលកឋិន។ ពាក្យថាកឋិននេះនៅក្នុងគម្ពីរបរិវារៈលោកសម្តែងថា : (ធម៌ទាំងប៉ុន្មានដែលតាំងនៅក្នុងកំលុងកឋិនត្ថារកិច្ចរាប់តាំងពីភិក្ខុដែលបានចូលបុរិមិកាវស្សាជាដើម ដរាបដល់ការដែលភិក្ខុក្រាលអនុមោទនាត្រឹមត្រូវ ប្រកបដោយធម៌ជាទីបំផុត, ជានាមធម៌ខ្លះ ជារូបធម៌ខ្លះ)។ ការរួបរួមដំណើរដែលប្រព្រឹត្តទៅស្មើគ្នា, ឈ្មោះអំពើដែលឱ្យឈ្មោះ, ពាក្យដែលហៅតាមឈ្មោះ, សម្តីនិយាយចេញឈ្មោះ, រូបព្យញ្ជនៈ, ពាក្យពោលចំពោះធម៌ទាំងអស់ហៅថាកឋិន (សរសេរកថិន ក៏បាន)។