​បុគ្គលិក​មី​ជាតិ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អំពី​ភាពជា​អ្នកដឹកនាំ

​បុគ្គលិក​មី​ជាតិ​ ​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការណែនាំ​អំពី​ភាពជា​អ្នកដឹកនាំ​ ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ ​វ័ន​ ហ្វ្រេ​ត​ធើ​នី​ធី​ ​កាលពី​ថ្ងៃ​ទី​២​៧​ ​និង​២​៨​ ​ខែ​សីហា​ ​កន្លងទៅ​នេះ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ត្រូវ​បាន​ចូលរួម​ដោយ​បុគ្គលិក​គ្រប់គ្រង​ថ្នាក់​កណ្តាល​ប្រមាណ​២​៥​នាក់​ ​មកពី​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ ​វ័ន​ ម៉រ ​លី​មី​ត​ធី​ត​ ​ដូចជា​ ​ក្រុមហ៊ុន​ អិ​ន​.​វី​.​ស៊ី​ ​ខ​ប​ភើ​រេ​សិន​ ​ក្រុមហ៊ុន​ ​វ័ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​ក្រុមហ៊ុន​ ​វ័ន​ ហ្វ្រេ​ត​ធើ​នី​ធី​ ​និង​ភោជនីយដ្ឋាន​ ​វ​័​ន​ ម៉រ​។​

​ជា​កិច្ច​ចាប់ផ្តើម​នៃ​វគ្គ​បណ្តុះបណ្តាល​ ​លោក​ ​ឡាវ​ ​វ៉ាន់​ ​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ ​វ័ន ម៉រ ​លី​មី​ត​ធី​ត​ ​បាន​ធ្វើ​ការណែនាំ​ថា​ ​ការ​​​ដឹកនាំ​ជា​ចំណុច​ស្នូល​នៃ​ការ​រីក​ចម្រើន​។​ ​អ្នកណា​ៗ​ក៏​អាច​ក្លាយ​ជា​អ្នកដឹកនាំ​បាន​ដែរ​ ​វា​អាស្រ័យ​លើ​ការយល់​ដឹង​ ​ការដោះស្រាយបញ្ហា​ ​និង​ការកំណត់​ដោល​ដៅ​របស់​ខ្លួន​។​

​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​ ​បុគ្គល​ម្នាក់ៗ​ ​ត្រូវ​ចេះ​រក​នូវ​ចំណុច​ខ្លាំង​ ​និង​ចំណុច​ខ្សោយ​របស់​ខ្លួន​ ​ហើយ​ត្រូវ​ពង្រឹង​ចំណុច​ខ្លាំង​បន្ថែម​ ​និង​កែ​សម្រួល​ចំណុច​ខ្សោយ​ឲ្យ​ក្លាយទៅជា​ចំណុច​ខ្លាំង​វិញ​។​ ​ជាពិសេស​ ​ត្រូវ​កំណត់​ជន​គំរូ​របស់​ខ្លួន​ឲ្យបាន​ច្បាស់​។​ ​ការ​កើតមក​ក្រ​ ​មិនមែន​ជា​កំហុស​របស់​ឪពុក​ម្តាយ​នោះ​ទេ​ ​តែ​វា​អាស្រ័យ​លើ​ខ្លួនឯង​ជា​អ្នក​កំណត់​នូវ​គោលដៅ​របស់​ខ្លួនឯង​។​ ​នេះ​ ​ជា​អនុសាសន៍​របស់​លោក​ ​ឡាវ​ ​វ៉ាន់​ ​ទៅដល់​សិក្ខាកាម​នៃ​វគ្គ​បណ្តុះបណ្តាល​។​

​លោក​ ​ឡាវ​ ​វ៉ាន់​ ​បាន​ជឿជាក់​ថា​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​នឹង​ចូល​រួមចំណែក​ពង្រឹង​សមត្ថភាព​ ​និង​លើក​ក​ម្ពស់​ការយល់​ដឹង​របស់​បុគ្គលិក​ក្រុមហ៊ុន​ឲ្យដឹង​កាន់តែ​មានប្រសិទ្ធិភាព​អំពី​ភាពជា​អ្នកដឹកនាំ​ ​និង​អាច​​​យកមក​ប្រើ​ក្នុង​កិច្ចការ​ប្រចាំថ្ងៃ​។​

​ក្នុងនាម​ជា​វាគ្មិន​នៃ​វគ្គ​បណ្តុះបណ្តាល​ ​លោក​ ​តិច​ ​មិញ​ ​ជានា​យក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ​វ័ន​ ហ្វ្រេ​ត​ធើ​នី​ធី​ ​បាន​ផ្តល់​ជា​អនុសាសន៍​ថា​ ​ក្នុង​បទ​ពិសោធ​របស់​លោក​ ​ការ​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​ ​ការ​ជឿជាក់​ដោយ​កំណត់​លើ​ការ​រីក​ចម្រើន​នៃ​ស្ថាប័ន​ ​ការ​បង្កើត​ចំណូល​ដល់​ក្រុមហ៊ុន​ ​ការកំណត់​គោលដៅ​ច្បាស់លាស់​ ​និង​ ​មាន​សេចក្តី​អត់ធ្មត់​ ​ជា​ចំណុច​ដែល​អ្នកដឹកនាំ​ម្នាក់​គួរ​មាន​។​

​លើស​ពី​នេះ​ទៀត​ ​លោក​ ​តិច​ ​មិញ​ ​ក៏បាន​បន្ថែម​ថា​ ​អ្នកដឹកនាំ​ពូកែ​ម្នាក់​ ​ក៏​គួរ​ត្រូវ​ចេះ​អង្កេត​ដោយ​រៀន​ពី​ខ្លួនឯង​ ​និង​រៀន​ពី​អ្នកដទៃ​ ​ដើម្បីឲ្យ​ខ្លួនឯង​កាន់តែ​មាន​ភាព​ជឿជាក់​លើ​ការ​​​ដឹកនាំ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ ​បាន​ប្រព្រឹត្តទៅ​ក្នុងរយៈពេល​ពីរ​ថ្ងៃ​ពេញ​ ​ដែល​បាន​ផ្តោត​លើ​ខ្លឹម​សារសំខាន់​ច្រើន​ដូចជា​ ​និយមន័យ​នៃ​ភាពជា​អ្នកដឹកនាំ​ ​គុណ​តម្លៃ​នៃ​អ្នកដឹកនាំ​ ​ការ​​​ដឹកនាំ​ខ្លួនឯង​ ​ការ​​​ដឹកនាំ​អ្នកដទៃ​ ​ការពិភាក្សា​ ​និង​ចំណុច​សំខាន់​ផ្សេងៗ​ជាច្រើន​ទៀត​៕​