ស្វាគមន៍មកកាន់ដំណើរទស្សនកិច្ចរោងចក្រមីជាតិ
ក្រុមហ៊ុនមីជាតិបានរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីរោងចក្រផលិតមីជាតិ ដោយមានការចូលរួមពីសំណាក់បងប្អូនអាជីវករឆាមីប្រមាណ ២៥នាក់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដើម្បីស្វែងយល់ពីផលិតផលមីជាតិ និងទស្សនាខ្សែសង្វាក់ផលិតកម្មទាំងមូល។
នៅក្នុងដំណើរទស្សនកិច្ចរោងចក្រមីជាតិ អ្នកចូលរួមទទួលបានឱកាសស្តាប់នូវបទបង្ហាញយ៉ាងក្បោះក្បាយ (អំពីអំពីក្រុមហ៊ុន ផលិតផល គុណភាព សង្វាក់ផលិតកម្ម ការវេចខ្ចប់ ការចែកចែកចាយ សកម្មភាពសង្គមរបស់ក្រុមហ៊ុន) វេទិកាសំណួរចម្លើយ ការបំពេញការវាយតម្លៃ និងការធ្វើទស្សនៈកិច្ចនៃសង្វាក់ផលិតកម្ម។ ជាងនេះទៅទៀត អ្នកចូលរួមក៏បានភ្លក្សរសជាតិមីជាតិដ៏ឆ្ងាញ់ពិសាដោយឥតគិតថ្លៃ និងទទួលបានកាដូពិសេសៗជាច្រើនពីមីជាតិផងដែរ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច។
គួររំលឹកផងដែរថា រោងចក្រផលិតមីជាតិ ដែលជាផលិតផលមីកញ្ចប់ក្នុងស្រុកមានគុណភាពខ្ពស់ បានបើកសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់អ្នកជំនាញខាងឧស្សាហកម្ម មន្រ្តីរដ្ឋាភិបាល និងសាធារណជនជាច្រើនរូប។
មីជាតិមានបីរសជាតិ រួមមានរសជាតិខគោ សាច់ជ្រូកចិញ្ច្រាំ និងស៊ុបមាន់។ រសជាតិទាំងអស់ត្រូវបានឆ្លងកាត់ការស្រាវជ្រាវយ៉ាងហ្មត់ចត់ដើម្បីធានាឲ្យសមស្របតាមរសនិយមរបស់ប្រជាជនកម្ពុជា។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ!
ដើម្បីស្វែងយល់បន្ថែមអំពីផលិតផល និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនមីជាតិ លោកអ្នកអាចចូលទស្សនាក្នុងគេហទំព័រមីជាតិ និងទំព័រហ្វេសប៊ុកផ្លូវការរបស់មីជាតិ។