មីជាតិចូលរួមកម្មវិធីចុះពិនិត្យ ព្យាបាល និងអប់រំសុខភាពនៅសាលាដូង
មីជាតិ បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីចុះពិនិត្យព្យាបាល និងអប់រំសុខភាពប្រជាជន និងសិស្សានុសិស្សនៅសាលាដូង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដែលសកម្មភាពនេះរៀបចំដោយសមាគមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្រ្តកម្ពុជា។ នៅក្នុងឱកាសនេះ ក្រុមហ៊ុនក៏បានចែកជូនមីជាតិ ដោយឥតគិតថ្លៃដល់ប្រជាជន និងសិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធី។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានគោលបំណងជារួមដូចជា ១. ពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាជនក្រីក្រលើភ្មំគីរីរម្យ ដែលមាន ២ភូមិ ឫប្រហែល ២១០ គ្រួសារ និង ២. អប់រំសុខភាពប្រជាជន។
ជាងនេះទៅទៀត កម្មវិធីក៏បានក្រើនរំលឹកដល់ប្រជាជនអោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការឆ្លងរាលដាលនូវជម្ងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានអនាម័យដូចជា លាងដៃអោយបានញឹកញាប់ និងពាក់ម៉ាស់បើចាំបាច់។