​ក្រុមហ៊ុន​ឯកជន​បី​ ​បាន​រៀបចំ​យុទ្ធនាការ​បរិច្ចាគ​ឈាម​ទ្រុង​ទ្រាយ​ធំ​ជាងគេ​ក្នុងរយៈពេល​៥​ខែ​ចុងក្រោយ

​ក្រុមហ៊ុន​ឯកជន​បី​ ​បាន​រួមគ្នា​រៀបចំ​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដែល​មាន​ទ្រុង​ទ្រាយ​ធំ​ជាងគេ​ ​ក្នុងរយៈ​៥​ខែ​ចុងក្រោយ​ ​ដើម្បី​ប្រមូល​ឈាម​ជួយ​ជន​រង​សង្គ្រោះ​ ​ដែល​កំពុង​ត្រូវការ​ឈាម​ជាចាំបាច់​ ​ខណៈ​ពេល​ដែល​ចំនួន​អ្នកបរិច្ចាគ​ឈាម​មានការ​ធ្លាក់ចុះ​ ​និង​តម្រូវ​ការ​ឈាម​កើន​ឡើង​។​

​ក្រុមហ៊ុន​ចែកចាយ​ ​One​ ​Fraternity​ ​Co​., ​L​t​d​. ​ក្រុមហ៊ុន​ N.​V​.C ​Corporation​ ​Co​., ​L​t​d​. ​និង​ ​ក្រុមហ៊ុន​ ​One​ ​More​ ​Manufacturing​ ​Co​., ​L​t​d​. ​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​នៃ​ក្រសួងសុខាភិបាល​ ​រៀបចំ​ការ​បរិច្ចាគ​ឈាម​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ដែល​ចូលរួម​ដោយ​បុគ្គលិក​ ​និង​កម្មករ​ក្រុមហ៊ុន​ប្រមាណ​១​៥​០​នាក់​។​

​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទាំង​បី​បាន​មានប្រសាសន៍ថា​ ​យុទ្ធនាការ​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​ការចូលរួម​បរិច្ចាគ​ឈាម​ជួយ​ជន​រង​សង្គ្រោះ​ ​ដែល​កំពុង​ត្រូវការ​ឈាម​ជាចាំបាច់​នៅ​តាម​មន្ទីរពេទ្យ​នានា​។​ ​លោកជំទាវ​បាន​បន្ថែម​ថា​ “​អំណោយ​ឈាម​ ​ជា​អំពើ​ដ៏​វិជ្ជា​មាន​ប្រសើរ​បំផុត​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។​ ​សកម្មភាព​នេះ​ ​ស្តែង​ឲ្យ​ឃើញ​ពី​ការ​ធ្វើទាន​ ​ឬ​កុសល​ដ៏​ធំធេង​។​”

“​នៅ​ថ្ងៃនេះ​ ​យើង​បាន​ប្រមូល​ឈាម​ចំនួន​១​១​២​ប្លោក​ ​ដែល​នេះ​ជា​ការ​បរិច្ចាគ​ឈាម​ច្រើនជាង​គេ​ក្នុងរយៈពេល​៥​ខែ​ចុងក្រោយ​ ​ក្នុង​អំឡុង​ពេល​កូ​វី​ដ​១​៩​។​ ​ក្នុង​នោះ​ ​មាន​អ្នកបរិច្ចាគ​ឈាម​សរុប​១​២​៨​នាក់​។​” ​នេះ​ ​ជា​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ ​សុខ​ ប៉ូ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។​

​លោក​វេជ្ជបណ្ឌិត​ ​សុខ​ ប៉ូ ​បាន​បន្ថែម​ថា​ ​ការ​បរិច្ចាគ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​ថ្ងៃនេះ​ ​ជា​ប្រធាន​បទ​ដ៏​មាន​អត្ថន័យ​ ​សម្រាប់​យើង​ទាំងអស់គ្នា​។​ ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​បាន​កក់​ត្រាទុក​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​ ​និង​សម្តែង​អំណរគុណ​ ​ជាអនេក​កប្ប​ការ​ចំពោះ​ការ​គាំទ្រ​ទាំងឡាយ​ដើម្បី​បុព្វហេតុ​មនុស្សធម៌​ ​និង​សូម​អំពាវនាវ​ឲ្យ​មានការ​គាំទ្រ​បន្ត​ទៀត​។​

​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​បុគ្គលិក​ ​កម្មករ​ ​និង​ប្រជាពលរដ្ឋ​ទូទៅ​យល់​ដឹង​ឲ្យ​ច្បាស់​អំពី​ការ​ផ្តល់​បរិច្ចាគ​ឈាម​ ​និង​រួមគ្នា​ធ្វើការ​បរិច្ចាគ​ដោយ​ការ​ស្ម័គ្រចិត្ត​ ​និង​ក្តី​រីករាយ​ ​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​។​

​គូរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ទាំង​បី​ ​ដែល​មាន​ក្រុមហ៊ុន​ N.​V​.C ​Corporation​ ​Co​., ​L​t​d​. ​ក្រុមហ៊ុន​ ​One​ ​More​ ​Manufacturing​ ​Co​., ​L​t​d​. ​និង​ក្រុមហ៊ុន​ចែកចាយ​ ​One​ ​Fraternity​ ​Co​., ​L​t​d​. ​បានតែ​ង​តែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ ​និង​សប្បុរស​ជាច្រើន​ ​ក្នុង​នោះ​ ​មាន​ដូចជា​ការ​ផ្តល់​អំណោយ​សប្បុរស​ធម៌​ ​ការឧបត្ថម្ភ​កម្មវិធី​ ​និង​កា​រៀបចំ​កម្មវិធី​ផ្សេងៗ​ទៀត​ជាច្រើន​។​

យុទ្ធនាការបរិច្ចាគឈាមដើម្បីជួយជនរងគ្រោះ

[English Below]សូមរីករាយទស្សនាទិដ្ឋភាពសង្ខេបនៃយុទ្ធនាការបរិច្ចាគឈាមដើម្បីជួយជនរងគ្រោះ ដែលរួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។Check out the highlighted video of blood donation event incorporating with National Blood Transfusion Center on June 30th, 2020.#OFL #OneFraternity #vitalpremiumwater #meecheit #blooddonation #NBTC

Posted by មីជាតិ – Mee Chiet on Thursday, July 2, 2020