ដំណើរនៃការលូតលាស់ប្រកបដោយចីរភាពរបស់ក្រុមហ៊ុន OFL
ក្រុមហ៊ុន One Fraternity ដែលជាក្រុមហ៊ុនចែកចាយទឹកពិសាវីតាល់ និងមីជាតិ បានរៀបចំសិក្ខាសាលាស្តីពី “ដំណើរនៃការលូតលាស់របស់ក្រុមហ៊ុន” នៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២០ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយមានការចូលរួមពីក្រុមការងារថ្នាក់គ្រប់គ្រងកណ្តាល និងជាន់ខ្ពស់ប្រមាណជិត ១០០ នាក់មកពីផ្នែកផ្សេងៗនៃក្រុមហ៊ុន។
សិក្ខាសាលានេះមានគោលបំណងបង្ហាញជូនអ្នកចូលរួមអំពីយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរទៅរកការរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន។ ជាងនេះទៅទៀត សិក្ខាសាលាក៏បានបង្ហាញពីរបៀបដែលថ្នាក់ដឹកនាំកំពូលកសាងនូវយុទ្ធសាស្ត្រផ្លាស់ប្តូរពិតប្រាកដ ចាប់តាំងពីផ្នត់គំនិតភាពជាអ្នកដឹកនាំ រហូតដល់យុទ្ធសាស្ត្រច្នៃប្រឌិត។
លោកឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន OFL មានប្រសាសន៍ថា “សិក្ខាសាលានេះជាគំនិតផ្តួចផ្តើមដ៏ល្អមួយសម្រាប់ក្រុមការងារ និងអ្នកចូលរួមទាំងអស់ ដើម្បីទទួលបាននូវគំនិត និងយុទ្ធសាស្រ្តអាជីវកម្មដ៏មានប្រសិទ្ធិភាព”។
ដើម្បីពង្រឹងសមត្ថភាពបុគ្គលិក ក្រុមហ៊ុន OFL មានគោលដៅក្នុងការរៀបចំសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលបន្ថែមជាច្រើនទៀតដល់បុគ្គលិក។