មីជាតិញាំ ជើងមាន់
មុខម្ហូបទី៥ មានឈ្មោះថា “មីជាតិញាំ ជើងមាន់”
គ្រឿងផ្សំ៖
• មីជាតិស៊ុបមាន់ ១ កញ្ចប់
• ជើងមាន់ ៥ជើង
• ក្រូចឆ្មារ ២ផ្លែ
• ស្ករស ១ស្លាបព្រាបាយ
• ម្ទេស ១ផ្លែ
• ខ្ទឹមបារាំង កន្លះខាំ (50g)
• ជីគីនឆាយ ៣ដើម
របៀបចម្អិន៖
ឥឡូវ យើងមកមើលរបៀបចម្អិនទាំងអស់គ្នា៖
• ជាដំបូង យើងត្រូវស្ងោរជើងមាន់អោយឆ្អិនសិន រយៈពេល២៥ ទៅ៣០នាទី
• នៅពេលជើងមាន់ឆ្អិនល្អ ស្រង់វាដាក់ទឹកត្រជាក់ មុននឹងយកវាមកញាំ
• បន្ទាប់មក យើងត្រូវលាយគ្រឿងចូលក្នុងចាន ដែលរួមមាន ទឹកក្រូចឆ្មារ2ផ្លែ ស្ករស1ស្លាបព្រាបាយ គ្រឿងស៊ុបមីជាតិ រសជាតិស៊ុបមាន់ពាក់កណ្តាលកញ្ចប់ និងប្រេងរសជាតិរបស់មី ម្ទេស ខ្ទឹមបារាំងហាន់ជាសរសៃចូលគ្នា
• រួចហើយយើងដាក់ជើងមាន់ចូលក្នុងចានគ្រឿងដែលបានលាយសព្វគ្រប់
• ពេលនេះ យើងយកមីជាតិដែលស្រុះរួច ហើយទុកអោយស្ងួតទឹក ដាក់ច្របល់ចូលចានគ្រឿង
• ចុងក្រោយ យើងរោយជីគីនឆាយចូលជាការស្រេច។
បន្ទាប់ពីចម្អិន!
មុខម្ហូបនេះមិនត្រឹមតែអាចធ្វើញុំានៅផ្ទះបានប៉ុណ្ណោះទេ យើងក៏អាចធ្វើសម្រាប់លក់ផងដែរ។
យើងសង្ឃឹមថាបងប្អូន នឹងចូលចិត្តមុខម្ហូបជាមួយមីជាតិ ហើយកុំភ្លេចតាមដានការចម្អិនក្រោយៗទៀត។
ដល់ម៉ោងរៀនចម្អិនម្ហូបថ្មីជាមួយ Chef កញ្ញា ទៀតហើយ! ហើយមុខម្ហូបពិសេសរបស់យើងនៅថ្ងៃនេះ គឺ "មីជាតិ ញាំជើងមាន់"។ Admin ដឹងថាអ្នកទាំងអស់គ្នានៅផ្ទះមួយរយៈនេះ ប្រហែលពិបាករកនឹកធ្វើម្ហូបញ៉ាំហើយ ដូច្នេះកុំអោយពិបាករកនឹកម្ហូបសម្រាប់ល្ងាចនេះ សាកល្បងធ្វើម្ហូបថ្មីនេះ បញ្ចេញស្នាដៃអោយអ្នកផ្ទះយើងញ៉ាំទាំងអស់គ្នាម្តងមើល! Admin ធានាថាឆ្ងាញ់ជាប់ចិត្ត តែម្តងព្រោះនេះជារូបមន្តពិសេសរបស់មីជាតិនោះអី!#អាថ៍កំបាំងមីជាតិ
Posted by មីជាតិ – Mee Chiet on Sunday, May 17, 2020