មីជាតិសាច់ជ្រូក រំពងក្រួចបំពង
មុខម្ហូបទី២ មានឈ្មោះថា “មីជាតិសាច់ជ្រូក រំពងក្រួចបំពង”
គ្រឿងផ្សំ៖
• មីជាតិរសជាតិសាច់ជ្រូកចិញ្ច្រាំ ១ កញ្ចប់
• សាច់ជ្រូកចិញ្ច្រាំ ២០០ក្រាម
• ពងក្រួច ៧គ្រាប់
• ពងមាន់ ១គ្រាប់
• ស្លឹកខ្ទឹម ១ដុំ
• ខ្លាញ់ ១លីត្រ (សម្រាប់បំពង)
• ទឹកជ្រលក់ផ្អែម ១កូនចាន (សម្រាប់ជ្រលក់)
របៀបចម្អិន៖
ឥឡូវ យើងមកមើលរបៀបចម្អិនទាំងអស់គ្នា៖
• ជាដំបូង ស្ងោរពងក្រួចអោយឆ្អិនរយៈពេល ៥នាទី រួចយើងបកសំបកចេញ
• នៅពេលរង់ចាំពងក្រួចឆ្អិន យើងប្រឡាក់សាច់ជ្រូកចិញ្ច្រាំ ២០០g ជាមួយគ្រឿងស៊ុបមីជាតិសាច់ជ្រូកចិញ្ច្រាំពាក់កណ្តាលកញ្ចប់ និងប្រេងរសជាតិរបស់មីជាតិ រួចដាក់ស្លឹកខ្ទឹមចូល
• យើងត្រូវវៃបំបែកមីជាតិ ១ កញ្ចប់អោយទៅជាកំទេចល្អិត
• រួចហើយ គោះពងមាន់ ១ គ្រាប់ដាក់ចាន ហើយវៃបំបែកអោយម៉ត់ល្អ
• បន្ទាប់មក យើងយកសាច់ជ្រូកចិញ្ច្រាំប្រឡាក់គ្រឿងរួច មករំពងក្រួចដែលបកសំបក រួចជ្រលក់ក្នុងពងមាន់ឲ្យសើម ហើយជ្រលក់ក្នុងកម្ទេចមី
• នៅពេលរំអស់ពងក្រួចហើយ យើងយកវាទៅដាក់បំពង និងរង់ចាំអោយឆ្អិនល្អ សឹមស្រង់ចេញ ជាការស្រេច។
បន្ទាប់ពីចម្អិន!
ម្ហូបនេះអាចញុំាជាមួយទឹកជ្រលក់ផ្អែម គឺកាន់តែឆ្ងាញ់។ យើងសង្ឃឹមថាបងប្អូន នឹងចូលចិត្តមុខម្ហូបជាមួយមីជាតិ ហើយសូមកុំភ្លេចតាមដានមុខម្ហូបថ្មី
បន្ទាប់ទៀតផង ។
Eps2: 《មីជាតិសាច់ជ្រូក រុំ ពងគ្រូច បំពង》
សម្រាប់ថ្ងៃសុក្រនេះ មុខម្ហូបពិសេសរបស់យើងគឺ មីជាតិរសសាច់ជ្រូកចិញ្រ្ចាំ រុំ ពងគ្រួច បំពង! ចង់ដឹងថាវាមានរូបរាង រសជាតិ ក៏ដូចជារបៀបធ្វើបែបណានោះ តោះ!ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!#អាថ៍កំបាំងមីជាតិ
Posted by មីជាតិ – Mee Chiet on Friday, May 8, 2020