ក្រុមហ៊ុនមីជាតិជំរុញឲ្យបុគ្គលិកចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩
ស្របពេលសកលលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមនឹងវិបត្តិវីរុសកូវីដ១៩ ក្រុមហ៊ុនមីជាតិបានជំរុញឲ្យបុគ្គលិក និងកម្មករគ្រប់ជាន់ថ្នាក់ចូលរួមប្រយុទ្ធប្រឆាំង និងការពារខ្លួនពីជំងឺកូវីដ១៩។
ការជំរុញនេះ ធ្វើឡើងដោយនាយកគ្រប់គ្រប់របស់ក្រុមហ៊ុននៅក្នុងវីដេអូផ្សព្វផ្សាយរបស់ក្រុមហ៊ុននៅលើទំព័រហ្វេសប៊ុករបស់មីជាតិ កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅនេះ ដើម្បីអំពាវនាវឲ្យបុគ្គលិកមីជាតិចូលរួមយកចិត្តទុកដាក់ និងការពារប្រឆាំងនឹងកូវីដ១៩។
លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD ដែលក្រុមហ៊ុនផលិតមីជាតិបានអំពាវនាវដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ឲ្យអនុវត្តន៍ និងប្រកាន់ឲ្យបានខ្ជាប់ខ្ជួនទៅលើសកម្មភាពបង្ការនឹងវីរុសកូវីដ១៩។
ក្នុងនោះ ការអំពាវនាវឲ្យមានការពាក់ម៉ាស ការលាងដៃនឹងសាប៊ូឬទឹកអាកុល និងការរក្សាគម្លាតពីគ្នា គឺជាសំណូមពរដែលលោកនាយកគ្រប់គ្រងបានស្នើសុំ។
លោក ឡាវ វ៉ាន់ ក៏បានផ្តាំផ្ញើបន្ថែមថា “បើសិនជាអាចទៅរួម កុំជួបប្រាស្រ័យជាមួយសមាជិកថ្មី ដែលយើងមិនស្គាល់ ដើម្បីបង្ការទៅដល់សុខភាពរបស់ខ្លួនឯងផង គ្រួសារផង ក៏ដូចជាអ្នកជុំវិញខ្លួនយើងផង។”
បន្ថែមពីនេះទៀត លោក ឡាវ វ៉ាន់ ក៏បានថ្លែងអំណរគុណទៅដល់គណៈគ្រប់គ្រងនៃក្រុមហ៊ុន ដែលបានចាត់វិធានការទប់ស្កាត់នឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមការអនុវត្ត និងគោលការណ៍ចំបងរបស់រាជរដ្ឋាភិបាល ក៏ដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដើម្បីឲ្យជ្រាបច្បាស់ពីការអំពាវនាវនេះ សូមទស្សនាវីដេអូខាងក្រោម៖
"ប្រសិនបើយើង មិនផ្លាស់ប្តូរទម្លាប់ កូវីដនឹងផ្លាស់ប្តូរយើង"
សារអំពាវនាវ របស់ គណៈគ្រប់គ្រង ក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត អំពីការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។"ប្រសិនបើយើង មិនផ្លាស់ប្តូរទម្លាប់ កូវីដនឹងផ្លាស់ប្តូរយើង"
Posted by មីជាតិ – Mee Chiet on Sunday, April 12, 2020