ប្រវត្តិខ្លះៗអំពីគុនល្បុក្កតោខ្មែរ

  កាលពីថ្ងៃទី២៩ វិច្ឆិកា ២០២២ ក្បាច់គុនល្បុក្កតោខ្មែរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងកិច្ចប្រជុំលើកទី១៧នៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌ដែលបានប្រារព្ធឡើងនៅទីក្រុងរ៉ាបាតប្រទេសម៉ារុក។​ ល្បុក្កតោជាក្បាច់គុនបុរាណត្រូវបានគេដឹងថាមានប្រវត្តិដ៏យូរចំណាស់មកហើយនៅក្នុងសង្គមខ្មែរ។ តួយ៉ាង ប្រវត្តិវិទូបានរកឃើញចម្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីល្បុក្កតោ ជាការបូកបញ្ចូលនៃពាក្យ «ល្បុក» បូកនឹង «តោ» មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ បើតាមវចនានុក្រមរបស់សម្តេចព្រះសង្ឈរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទអបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការអារខ្លួន។ គុនល្បុក្កតោនេះផងដែរ…