វីតាល់ និងមីជាតិ ប្រារព្ធកម្មវិធីជួបជុំមហាគ្រួសារក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត
ក្រុមហ៊ុន វ័នម៉រ លីមីធីត ដែលជាក្រុមហ៊ុនមេនៃផលិតផលទឹកពិសាវីតាល់ និងមីជាតិ បានរៀបចំកម្មវិធីជួបជុំមហាគ្រួសារក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២២ ដើម្បីអបអរសាទរទៅនឹងឆ្នាំថ្មី ឆ្នាំ២០២២។ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិការនៃក្រុមហ៊ុន បានមានប្រសាសន៍ថា “ក្នុងឆ្នាំកន្លងទៅ អ្នកទាំងអស់គ្នាបានជួបប្រទះ និងជំនះនូវឧបសគ្គជាច្រើនក្នុងកិច្ចអនុវត្តន៍ការងារឲ្យកាន់តែប្រសើរទៅតាមផ្នែកនីមួយៗ។…