មីជាតិ វឌ្ឍនភាពអស្ចារ្យឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ
ស្របពេលមានការទទួលស្គាល់លើគុណភាព និងរសជាតិឆ្ងាញ់នៃផលិតផលមីជាតិ ក្រុមហ៊ុនដែលមានស្ថាបនិកជាកូនខ្មែរ និងជាក្រុមហ៊ុនផលិតមីកញ្ចប់ រសជាតិខ្មែរដំបូងគេនៅប្រទេសកម្ពុជា បាននាំចេញផលិតផលមីជាតិជាលើកទីមួយទៅកាន់ទីផ្សារប្រទេសវៀតណាម។ នេះ ជាវឌ្ឍនភាពថ្មីដ៏អស្ចារ្យមួយទៀតក្នុងការពង្រីកវិសាលភាពផលិតផលខ្មែរចូលក្នុងទីផ្សារថ្នាក់តំបន់នាពេលបច្ចុប្បន្ន និងទៅកាន់ពិភពលោកនាពេលអនាគត។ ការបើកទំព័រនៃដំណើរថ្មីរបស់ផលិតផល មីជាតិ ក្នុងការឆ្ពោះទៅកាន់ប្រទេសរៀតណាមនេះត្រូវបានប្រព្រឹត្តឡើងដោយមានការរៀបចំសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមពីគណៈគ្រប់គ្រងនៃក្រុមហ៊ុនមីជាតិ និងតំណាងចែកចាយលក់បន្តនៅក្នុងប្រទេសវៀតណាម ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។ ក្នុងសន្និសីទសារព័ត៌មាននេះ…