ក្រុមហ៊ុនមីជាតិ ឧបត្ថម្ភសម្ភារបរិក្ខារ ដល់មណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម
ក្រុមហ៊ុនមីជាតិ បានឧបត្ថម្ភទាំងស្រុង ដល់ការបំពាក់សម្ភារបរិក្ខារប្រើប្រាស់ជាច្រើនមុខក្នុងមណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការពិនិត្យសំណាក ឱ្យបានឆាប់រហ័ស ដើម្បីកាត់ផ្តាច់រលកចម្លងជំងឺជាសកល កូវីដ១៩។ ពិធីប្រគល់-ទទួលសម្ភារ មណ្ឌលយកសំណាកកូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកជំទាវ អ្នកឧកញ៉ា ជឹង…