ការចាក់វ៉ាក់សាំងដូសទី២ក្នុងខណ្ឌព្រែកព្នៅសម្រាប់មណ្ឌល “រោងចក្រមីជាតិ”
រោងចក្រមីជាតិ និងទឹកពិសាវីតាល់ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិត និងថា្នក់ដឹកនាំអង្គការវិជ្ជាជីវៈដែលបានទទួលការចាក់វ៉ាក់សាំងដូសលើកទី១ ដោយក្រុមពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតក្នុងខណ្ឌព្រែកព្នៅ ឲ្យបានជ្រាបថា បងប្អូនអាចមកចាក់វ៉ាក់សាំងដូសទី២នៅមណ្ឌល “រោងចក្រមីជាតិ” តាមកាលវិភាគដូចខាងក្រោម៖ • សម្រាប់អ្នកដែលបានចាក់ដូសទី១ ចន្លោះថ្ងៃទី២-១៦/០៤/២០២១ អាចមកចាក់នៅរសៀលថ្ងៃទី៣០/០៤/២០២១ • សម្រាប់អ្នកដែលបានចាក់ដូសទី១ ចន្លោះថ្ងៃទី៣-១៧/០៤/២០២១ អាចមកចាក់នៅថ្ងៃទី០១/០៥/២០២១ • សម្រាប់អ្នកដែលបានចាក់ដូសទី១ ចន្លោះថ្ងៃទី៤-១៨/០៤/២០២១ អាចមកចាក់នៅថ្ងៃទី០២/០៥/២០២១…