ក្រុមហ៊ុនមីជាតិ និងទឹកពិសាវីតាល់ចុះចែកសម្ភារៈចាំបាច់ជូនកងកម្លាំងឈរជើងនៅទីតាំងត្រួតពិនិត្យ
ក្រុមហ៊ុនមីជាតិ និងទឹកពិសាវីតាល់ បានចុះចែកសម្ភារៈចាំបាច់ដូចជា មីជាតិ ទឹកពិសាវីតាល់ ម៉ាស់ អាកុល ឆ័ត្រ និងចំណីអាហារជូនទៅដល់កងកម្លាំងឈរជើងនៅទីតាំងត្រួតពិនិត្យតំបន់បិទខ្ទប់ច្រើនជាង២០០កន្លែង នៅក្នុងភូមិសាស្រ្តរាធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងគោលបំណងចូលរួមសម្រួលទៅដល់ការអនុវត្តភារកិច្ចក្នុងការត្រួតពិនិត្យតំបន់បិទខ្ទប់នីមួយៗ។ ក្រុមហ៊ុនមីជាតិបានឲ្យដឹងថា ក្នុងកំឡុងពេលដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ កងកម្លាំងត្រួតពិនិត្យតំបន់បិទខ្ទប់នីមួយៗ ពិតជាបានធ្វើការលះបង់ជាច្រើនរួមទាំងពេលវេលា កម្លាំងកាយ និងស្មារតីដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ដូច្នេះ…