មីជាតិរៀបចំកម្មវិធីពិសេសសម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះ!
ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់និងដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ផលិតផល “មីជាតិ” បានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់នៅទីតាំងមួយចំនួនក្នុងរាធានីភ្នំពេញ។ នៅក្នុងយុទ្ធនាការនេះក្រុមហ៊ុនបានកំណត់ទីតាំងចំនួន ៣ កន្លែងដែលដូចជា ស្ថានីយប្រេងឥន្ទនៈតេលាបឹងស្នោ ស្ថានីយប្រេងឥន្ទនៈតេលាស្ពានដែកចំការដូង និង មីហិរជិតផ្សារឈូកមាស។ ហើយសម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។ យុទ្ធនាការនេះធ្វើចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ។…