របៀបឆាមីជាតិសម្រាប់ឱកាសចូលឆ្នាំចិន
ការបរិភោគមី បានក្លាយជានិមិត្តរូប និងជាការឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដ៏យូរអង្វែងរបស់ប្រជាជនចិន។ ប្រជាជនចិន បានចាត់ទុកមីជាអាហារពិសេសមួយ ដែលនិយមបរិភោគក្នុងពិធីសំខាន់ៗ ដើម្បីសូមឲ្យមានអាយុយឺនយូរវែងដូចសរសៃរមី និងបង្ហាញពីភាពសាទរបួងសួងសូមសេចក្តីសុខក្នុងពិធីជាច្រើនដែលក្នុងនោះមានពិធីបុណ្យចូលឆ្នាំចិនជាដើម។ សម្រាប់គ្រឿងផ្សំមាន៖ មីជាតិរសជាតិសាច់ជ្រូក៣កញ្ចប់ សាច់ជ្រូក៣០០ក្រាម ខ្ទឹមស១កំពិស ស្ករសកន្លះស្លាបព្រាបាយ ស្លឹកខ្ទឹម៣ដើម ប្រេងឆា ១កូនចាន ទឹកត្រីកន្លះស្លាបព្រាបាយ ការ៉ុត១ផ្លែ…