មីជាតិប្តូររូបរាងថ្មីកាន់តែស្អាត កាន់តែរឹងមាំ កាន់តែឆ្ងាញ់
ផលិតផលមីជាតិ បានផ្លាស់ប្តូររូបរាងកេសថ្មីជាមួយនឹងការរចនាស្រស់ស្អាត រឹងមាំ និងគុណភាពកាន់តែប្រសើរ ដើម្បីផ្គត់ផ្គងទីផ្សារកម្ពុជាក្នុងនាមជាផលិតផលខ្មែរ ដែលមានការពេញនិយម និងទទួលស្គាល់ពីប្រជាជនខ្មែរទាំងការវេចខ្ចប់ គុណភាព និងរសជាតិ។ កេសថ្មីមីជាតិ ត្រូវបានដាក់ចរាចរក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នេះតទៅ ដើម្បីបំពេញតម្រូវការ និងបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ដល់ប្រជាជនកម្ពុជា។ កេសថ្មីនេះ ត្រូវបានផលិតដោយវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ដើម្បីធានានូវភាពរឹងមាំ រក្សាសភាពដើម…