មីជាតិ៖ ទឹកចិត្តជាផលិតផលជាតិនៅជាមួយខ្មែរ
មី នៅអាស៊ី មានដើមកំណើតចាប់តាំងពី៥០០ឆ្នាំមុនគ្រឹះសករាជនៅក្នុងប្រទេសចិន។ ហើយក្រោយមក មីកញ្ចប់ឆ្អិនស្រាប់ ត្រូវបានច្នៃប្រឌិត និងបង្កើតឡើងក្នុងឆ្នាំ១៩៥៨ នៅប្រទេសជប៉ុន។ វត្តមាននៃមីកញ្ចប់ ក៏បានរីកសាយ និងទទួលស្គាល់ជាបន្តបន្ទាប់នៅលើពិភពលោក។ នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ការបរិភោគមី មានការពេញនិយមយ៉ាងខ្លាំង រហូតដល់ប្រទេសជាច្រើនក្នុងតំបន់បានផលិតមីប្រចាំប្រទេសនីមួយៗ តួរយ៉ាង មានដូចជាប្រទេសថៃ ប្រទសឥណ្ឌូនេស៊ី ប្រទេសភីលីពីន ប្រទេសវៀតណាម…