មីជាតិប្រកាសជ័យលាភីប្រកួតប្រជែងផលិតវីដអូ “តោះ!ធ្វើល្អ”
“ការជួយគ្នាក្នុងគ្រាអាសន្ន គឺបង្ហាញអំពីទឹកចិត្តថ្លៃថ្លា ដែលមនុស្សរាល់គ្នាត្រូវប្រកាន់ភ្ជាប់។” នេះ ជាខ្លឹមសារនៃវីដេអូជ័យលាភីមួយក្នុងចំណោមវីដេអូជ័យលាភីទាំង៣នៃកម្មវិធីប្រកួតប្រជែងផលិតវីដអូ “តោះ!ធ្វើល្អ” ដែលរៀបចំឡើងដោយក្រុមហ៊ុនមីជាតិ។ ថ្មីៗនេះ ក្រុមហ៊ុនមីជាតិ បានប្រកាសលទ្ធផលម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតប្រជែងផលិតវីដអូ “តោះ!ធ្វើល្អ” ធ្វើឡើងនៅរោងចក្រមីជាតិ ក្រោមការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុន គណៈកម្មការវាយតម្លៃ និងក្រុមយុវជនដែលបានចូលរួមក្នុងការប្រកួតប្រជែង។ ក្នុងកម្មវិធីប្រកាសជ័យលាភី លោក ហុង សុវណ្ណ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនមីជាតិ…