និសិ្សតនៃវិទ្យាស្ថាន “ខេមអេត” ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រមីជាតិ
ផលិតផល “មីជាតិ” បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់និសិ្សតនៃវិទ្យាស្ថាន “ខេមអេត” ប្រមាណ ៤០នាក់ នៅរោងចក្រមីជាតិ កាលព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ដំណើរទស្សនកិច្ច មានគោលបំណងស្វែងយល់អំពីខ្សែសង្វាក់ដ៏ទំនើបនៃផលិតផលមីកញ្ចប់រសជាតិខ្មែរដំបូងគេ។ ទស្សនកិច្ចនេះ ជាផ្នែកមួយនៃការសិក្សា និងស្វែងយល់អំពីអាជីវកម្មក្នុងស្រុក និងការប្រព្រឹត្តទៅនៃរោងចក្រផលិតចំណីអាហារក្នុងស្រុក។ អំឡុងពេលទស្សនកិច្ច អ្នកចូលរួមត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ជាមួយនឹងការធ្វើបង្ហាញអំពីដំណើរការផលិត គុណភាពផលិតផល…