មីជាតិ ចូលរួមជំរុញវិស័យកសិកម្មក្នុងខេត្តស្វាយរៀង
មីជាតិបានឧបត្ថម្ភ គ្រាប់ពូជបន្លែចម្រុះចំនួន១៥០កញ្ចប់ និងពូជមាន់ស្រែចំនួន១៥០ក្បាល ដល់កសិករខ្វះខាតចំនួន៣០គ្រួសារ ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលជីវភាពកសិករ និងចូលរួមលើកស្ទួយវិស័យកសិកម្មលក្ខណៈគ្រួសារក្នុងខេត្ត។ លោក ហុង សុវណ្ណ ប្រធានផ្នែកធនធានមនុស្ស ក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា «ក្នុងជានាមក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុក មីជាតិត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋខ្មែរយើង និងជួយជំរុញវិស័យផលិតចំណីអាហារក្នុងស្រុក។…