ដំណើរទស្សនកិច្ចលើកទី២ ស្វែងយល់អំពីរោងចក្រផលិតមីជាតិ
ក្រុមហ៊ុនមីជាតិបានរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីរោងចក្រផលិតមីជាតិ ដោយមានការចូលរួមពីសំណាក់ម្ចាស់ភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ ប្រមាណ៣០នាក់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីស្វែងយល់ពីផលិតផលមីជាតិ និងទស្សនាខ្សែសង្វាក់ផលិតកម្មទាំងមូល។