​គន្លឹះ​ងាយ​ៗ​នៃ​ការ​ខ្ចប់​សាដក​សម្រាប់​ពិធី​បុណ្យភ្ជុំបិណ្ឌ

​ពាក្យ​ថា​ “​សាដក​” ​មានន័យ​ថា​ ​សំពត់ងូត​ ​ដែល​ធម្មតា​ត្រូវ​បាន​ព្រះសង្ឃ​ប្រើប្រាស់​។​ ​តែ​ជាទូទៅ​ ​សាដក​នេះ​ ​ត្រូវ​បាន​គេ​សម្គាល់​ជា​រណ្ដាប់​សម្រាប់​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុង​កម្មវិធី​បុណ្យទាន​ ​ដែល​នៅ​ក្នុង​រ​ណ្តាប់​នោះ​ ​តម្រូវ​ឲ្យ​មាន​សំពត់ងូត​ ​ដែល​សំដៅ​លើ​សាដក​នេះ​ ​និង​បន្ថែម​ពីលើ​នូវ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទៀត​។​ ​ទំនៀមទំលាប់​នៃ​ការ​ប្រគេន​សាដក​ទៅកាន់​ព្រះសង្ឃ​ ​ចាប់ផ្តើម​ជាយូរមកហើយ​ក្នុង​ផ្នត់គំនិត​ប្រជាពលរដ្ឋ​ខ្មែរ​។​ ​នេះ​ជាហេតុ​ដែល​ពុទ្ធបរិស័ទ​និយម​រៀបចំ​ ​ឬ​ជាវ​សាដក​ប្រគេន​ព្រះសង្ឃ​ក្នុង​កម្មវិធី​ពុទ្ធសាសនា​ជារឿយៗ​។​ ​នៅ​ក្នុង​សាដក​ ​ត្រូវ​បាន​គេ​រៀបចំ​ជា​កញ្ចប់​ៗ​នូវ​សម្ភារ​ជាច្រើន​សម្រាប់​តម្រូវ​ការចាំបាច់​របស់​ព្រះសង្ឃ​ ​ដែល​ពុទ្ធបរិស័ទ​រៀបចំ​ឡើង​ឬ​ជាវ​ទៅតាម​លទ្ធភាព​ផ្ទាល់ខ្លួន​។​ ​ក្នុង​នោះ​មាន​ដូចជា​…