ប្រូម៉ូសិនពិសេសនៅខេត្តបន្ទាយមានជ័យបានមកដល់ហើយ
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុនមីជាតិបានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់ ដោយដាក់ស្តង់លក់ប្រូម៉ូសិន មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញ តែបន្តធ្វើនៅខេត្តបន្ទាយមានជ័យ។ នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន៣កន្លែងក្នុងការលក់ដែលរួមមាន នៅផ្សារសិរីសោភ័ណ ផ្សារមង្គលបូរី និងផ្សារចំការគរ។ សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។ ចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែកក្កដា ឆ្នាំ២០២០ អតិថិជននៅខេត្តបន្ទាយមានជ័យទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អតិថិជននឹងមានឱកាសទទួលបានជាមួយប្រូម៉ូសិនពិសេស…