យើងសូមអរគុណដល់វីរៈគ្រូពេទ្យកម្ពុជា
អបអរសាទរកម្ពុជា ដែលបានព្យាបាលអ្នកជម្ងឺកូវីដទាំង១២២នាក់បានជាសះស្បើយ! នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសជាផ្លូវការអំពីការជាសះស្បើយនៃអ្នកជម្ងឺកូវីដទាំង១២២នាក់។ ក្នុងឱកាសនេះ ក្រុមហ៊ុនមីជាតិសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខ និងមន្ត្រីក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានចូលរូម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង វីរុសកូវីដ ១៩ ដោយព្យាបាលអ្នកជំងឺទាំង ១២២នាក់ ឲ្យបានជាសះស្បើយ និងមិនមានករណីស្លាប់ដោយសារវីរុសនេះ។…