វគ្គបណ្តុះបណ្តាលការយល់ដឹងអំពីផលិតផលបានផ្តល់ជូនបុគ្គលិកនូវបទពិសោធន៍ដ៏មានតម្លៃ
ក្រុមហ៊ុនមីជាតិ និងទឹកពិសាវីតាល់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីផលិតផលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២០ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយមានការចូលរួមពីបុគ្គលិកផ្នែកលក់ ផ្នែកទីផ្សារ និងផ្នែកកិច្ចការសាធារណៈនិងទំនាក់ទំនងប្រមាណ ១០០ នាក់។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ការយល់ដឹងសំខាន់ៗដល់និយោជិកទាក់ទងនឹងការយល់ដឹងអំពីផលិតផល ដើម្បីលើកកម្ពស់គុណភាពនៃការលក់ ផ្នែកទីផ្សារ និងការទំនាក់ទំនង។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រៅពីបានស្តាប់នូវការធ្វើបទបង្ហាញ…