វីរុសកូវីដ ១៩៖ វិធីការពារខ្លួនពីវីរុសកូវីដ ១៩ នៅកន្លែងធ្វើការ
នៅក្នុងស្ថានភាពបច្ចុប្បន្នដែលវីរុសកូរ៉ុណាកំពុងរាតត្បាតពិភពលោកទាំងមូល អាជ្ញាធរសុខាភិបាលរបស់អង្គការសុខភាពពិភពលោក (WHO) ស្នើសុំអោយប្រជាជនទាំងអស់ចូលរួមក្នុងការអនុវត្តការឃ្លាតឆ្ងាយពីសង្គម ពោលគឺនៅឱ្យឆ្ងាយពីអ្នកដទៃតាមដែលអាចធ្វើទៅបាន។ អ្នកគួរស្នាក់នៅផ្ទះ ប្រសិនបើអាច ហើយបើអ្នកត្រូវមកធ្វើការនៅខាងក្រៅ ឫនៅការិយាល័យ អ្នកចាំបាច់ត្រូវប្រុងប្រយ័ត្នជាខ្លាំង។ ខាងក្រោមនេះជាគន្លឹះមានប្រយោជន៍សម្រាប់និយោជិកនិងនិយោជិកក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណា (កូវីដ ១៩) នៅកន្លែងធ្វើការ! អនុវត្តអនាម័យល្អជាប្រចាំ • ពិនិត្យសីតុណ្ហភាពរាងកាយមុនពេលចូលអគារការិយាល័យ • បញ្ឈប់ការចាប់ដៃគ្នា ដោយប្រើវិធីស្វាគមន៍ដែលមិនចាំបាច់ប៉ៈពាល់ផ្ទាល់ដូចជា…