ស្វែងយល់ពី គុនល្បុក្កតោ

អត្ថន័យ​នៃ​ពាក្យ​ “ល្បុក្កតោ​” មក​ពី​ពាក្យ​ថា​ “វាយ​ពីលើ​សត្វ​តោ​” សំដៅ​ទៅលើ​សកម្មភាព​ប្រយុទ្ធ​នៅពេល​ដែល​អ្នក​ “វាយ​” គូប្រកួត​យ៉ាង​ខ្លាំង​ជាមួយនឹង​កែងដៃ​ ជង្គង់​ ស្មង់​ជើង​ កណ្តាប់​ដៃ​ និង​ក្បាល​។ បច្ចេកទេស​ក្បាច់គុន​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ទម្រង់​ប្រយុទ្ធ​ដែល​មាន​អាយុកាល​ចំណាស់​ជាងគេ​មួយ​ នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជា​ក្បាច់គុន​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ទំរង់​ប្រយុទ្ធ​ដ៏​អស្ចារ្យ​មួយ​ប្រចាំ​នៅ​អាស៊ី​អាគ្នេយ៍​ផង​ដែរ​ មិន​តែប៉ុណ្ណោះ​ ក្បាច់គុន​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​ “អា​វុធ​ផ្សេង​ៗ” ទៅតាម​ស្នៀត​នី​មួយ​ៗរបស់​វា​។ ប្រសិនបើ​អ្នកមាន​ឱកាស​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ សូមកុំ​ភ្លេច​រកមើល​ចម្លាក់​ល្បុក្កតោ​នៅ​តាម​ជញ្ជាំង​ប្រាសាទ​ផង​!…

ស្នៀតរង បិទជង្គង់ រងជំហខ្ពស់

“គេ​ថាបើ​រៀន​វាយ​ ឲ្យ​រៀន​រង​” – ស្នៀត​រង​ ក្នុង​ក្បាច់គុន​ល្បុក្កតោ​ គឺជា​សកម្មភាព​បិទ​ រារាំង​ និង​បញ្ឈប់​ការ​វាយ​ចូល​របស់​ដៃគូ​ក្នុង​ពេល​ប្រកួត​។ “រង​” ជា​ចំណុច​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ចំនុច​ធំៗ​ ដែល​អ្នក​សិក្សា​ និង​ហ្វឹកហាត់​គុនល្បុក្កតោ​ត្រូវ​ដឹង​ និង​រៀន​។ សិក្សាពីស្នៀតរង ក្នុង​រូបភាព​នេះ​ កីឡាករ​លេខ​(១) បង្ហាញ​ពី​ស្នៀត​រង​មួយ​ ដែល​ហៅថា​ “បិទ​ជង្គង់​ (រង​ជំហ​ខ្ពស់​)”…

ស្នៀតធាក់ត្រង់ ឬច្រត់ ឥសី

ពេល​និយាយ​ដល់​ការ​ហ្វឹកហាត់​គុនល្បុក្កតោ​ ឬយុទ្ធ​គុន​ផ្សេង​ៗ យើង​តែង​រមែង​នឹកគិត​ដល់​ការ​វាយលុក​ជា​លំហាត់​ចម្បង​បំផុត​ ហើយ​សម្រាប់​ការសិក្សា​អំពី​ការ​វាយលុក​ក្នុងថ្ងៃនេះ​ យើង​មក​មើល​ពី​ស្នៀត​មេ​គុន​ជើង​។ សិក្សាពីស្នៀតវាយលុកជាមួយមេគុណជើងនេះ មេ​គុន​ជើង​ត្រូវ​បាន​បែងចែក​ចេញ​ជា​ពីរ​ទម្រង់​ធំៗ​នៃ​ស្នៀត​ គឺ​ «ទាត់​» និង​ «ធាក់​» ដូចដែល​អ្នក​បានឃើញ​នៅក្នុង​រូបភាព​នេះ​ផង​ដែរ​ កីឡាករ​របស់​យើង​ចង់​បង្ហាញ​អំពី​ទម្រង់​នៃ​ស្នៀត​ធាក់​ដ៏​សាមញ្ញ​ និង​ចំណាស់​មួយ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ «ស្នៀត​ធាក់​ត្រង់​» ឬចាស់​ៗតែង​ហៅថា​ «ច្រត់​ឥសី​»។ មិន​ត្រឹមតែ​មានឈ្មោះ​ពិរោះ​គួ​ឲ្យ​ចង់​ហៅ​នោះ​ទេ​ ស្នៀត​ធាក់​ត្រង់​មាន​លក្ខណ:សាមញ្ញ​ ងាយស្រួល​ក្នុង​ការអនុវត្ត​ក្នុង​ពេល​ប្រកួត​…

ស្នៀតការពារ ទាកាច់បំបាក់​ (មេគុនទា)

លើស​ពី​ស្នៀត​រង​ គុនល្បុក្កតោ​ក៏​បង្រៀន​ឲ្យ​យើង​ចេះ​ការពារ​ខ្លួន​ ដោយ​ប្រើប្រាស់​ការ​វាយលុក​របស់​ដៃគូ​ មក​ធ្វើជា​អាវុធ​វាយបក​វិញ​បាន​ផង​ដែរ​។ ឧទាហរណ៍​ រាល់ពេល​ដែល​ដៃគូ​ទាត់​ចូល​ កីឡាករ​យើង​អាច​ជ្រើសរើស​យក​ការ​លើកជើង​រង​ ឬយកដៃ​ក្រៀក​ចាប់​ ហើយ​វាយលុក​តប​វិញ​ដូច​ក្នុង​រូបភាព​នេះ​។ សិក្សាពីស្នៀតការពារនេះ ក្នុង​រូបភាព​នេះ​ កីឡា​ករិនី​របស់​យើង​ កំពុង​អនុវត្ត​ស្នៀត​មួយ​ក្នុងចំណោម​មេ​គុន​សត្វ​ទា​ ដែល​មានឈ្មោះ​តាំងពី​បុរាណកាល​មក​ថា​ “ទា​កាច់​បំបាក់​”។ ក្នុង​ស្នៀត​នេះ​ បើ​ត្រូវ​គេ​ទាត់​ខាងឆ្វេង​ ត្រូវ​ក្រៀក​ខាងឆ្វេង​ បើ​ត្រូវ​គេ​ទាត់​ស្តាំ​ ត្រូវ​ក្រៀក​ខាងស្តាំ​។…

ល្បុក្កតោ

ល្បុក្កតោ​ គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ​ នៅ​លើទឹក​ដីខ្មែរ​តាំងពី​មុន​ការ​មកដល់​នៃ​អរិយធម៌​ឥណ្ឌា​ ជាង២ពាន់​ឆ្នាំ​កន្លងមក​ហើយដែល​ទំនងជា​កកើត​ឡើង​ ដំណាលគ្នា​និង​ការ​កកើត​ទឹកដី​ខ្មែរ​ផង​ដែរ​។ ប្រវត្តិ​ក្បាច់គុន​នេះ​មាន​ឆ្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​តាំងពី​សតវត្ស​ទី៩​ ដូចជា​ប្រាសាទ​ព្រះ​គោ​ បន្ទាយស្រី​ អង្គរវត្ត​ បាយ័ន​ និង​បាពួន​ ដែល​បាន​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​វប្បធម៌​ អរិយធម៌​ខ្មែរ​ និង​ជា​និមិត្តរូប​នៃ​មោទនភាព​ជាតិខ្មែរ​រហូតមកដល់​បច្ចុប្បន្ន​។ សូម​តាមដាន​ជាមួយ​ កញ្ញា​ សំ​ ថា​រ័ត្ន​ ដែល​នឹង​បង្ហាញ​ស្នៀត​គុន​ខ្លះ​ៗ និង​ចំណាប់​អារម្មណ៍​របស់​គាត់​…