កម្មវិធីយុទ្ធនាការផ្សព្វផ្សាយផលិតផល “មីជាតិ”
យុទ្ធនាការផ្សព្វផ្សាយផលិតផល “មីជាតិ” បានកំពុងផ្សព្វផ្សាយជាច្រើនតាមរយៈស្តង់តាំងបង្ហាញនៅតាមទីសាធារណៈ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម កាសែត វិទ្យុ ទូរទស្សន៍ អ៊ីនធឺណេត និងបណ្តាញសង្គមជាច្រើនទៀត ដែលមានរូបភាពជាការភ្លក្សឬលក់ ខ្លះជាអត្ថបទព័ត៌មាន ខ្លះជារូបភាពតាំងបង្ហាញ និងខ្លះជាវីដេអូផ្សព្វផ្សាយ។ នាពេលបច្ចុប្បន្ន សន្ទុះនៃការគាំទ្រចំពោះផលិតផលមីជាតិកាន់តែកើតឡើងជាបន្តបន្ទាប់។ ដើម្បីជំរុញទៅដល់ការផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានអំពីផលិតផលដ៏ថ្មី និងមានគុណភាពមួយនេះឲ្យកាន់តែទូលំទូលាយ ក្រុមហ៊ុន ONE…