​ក្រុមហ៊ុន​មី​ជាតិ​ ​បន្ត​ផ្តល់​ជំនួយ​គាំទ្រ​ ​នៃ​គម្រោង​ខ្មែរ​ដើម្បី​ខ្មែរ​ ​ដល់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​

​ក្នុងស្មារតី​គាំទ្រ​ដោយស្មោះស្ម័គ្រ​ចំពោះ​វរជន​អាវ​ស​ ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​បន្ត​ឆន្ទៈ​ចែករំលែក​ក្រោម​គម្រោង​ “​ខ្មែរ​ដើម្បី​ខ្មែរ​” ​ក្នុង​យុទ្ធនាការ​ពាំ​នាំ​ជំនួយ​គាំទ្រ​ ​និង​ថ្នាំសង្កូវ​ជូន​ដល់​មន្ទីរ​សុខាភិបាល​ ​និង​មណ្ឌល​ព្យាបាល​កូ​វី​ដ​១​៩​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​បាត់​ដំបង​ ​ចំនួន​៦​កន្លែង​ ​ដែល​កំពុង​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​មេរោគ​បំ​ប្លែងខ្លួន​ថ្មី​ ឌែ​លតា​ ​កាលពី​ថ្ងៃ​ទី​១​៦​ ​និង​១​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​កន្លងទៅ​នេះ​។​ ​លោក​ ជុ​ង​ហៀង​…

មី​ជាតិ​ ​Drive​ ​T​h​ru ​ត្រលប់​មក​ម្តងទៀត​ហើយ​ ដោយគ្រាន់តែជិះកាត់ចូលទិញ

ងាយ​ៗ​ ​ជិះ​កាត់​ ​ចូល​ទិញ​ ​មិន​ចាំបាច់​ចុះ​ពី​យានយន្ត​ ​និង​ចូលរួម​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​។​ ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​រៀបចំ​កម្មវិធី​ ​Drive​ ​T​h​ru ​សារ​ជាថ្មី​ម្តងទៀត​ដើម្បី​សម្រួល​ទៅដល់​ការ​ជាវ​មី​ជាតិ​ក្នុង​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយ​អតិថិជន​គ្រាន់តែ​ជិះ​កាត់​ស្តង់​មី​ជាត​ ​និង​បញ្ជាទិញ​ដោយ​មិន​ចាំបាច់​ចុះ​ពីលើ​យានយន្ត​នោះ​ទេ​។​ ​កម្មវិធី​នេះ​ ​ប្រព្រឹត្តទៅ​នៅ​បរិវេណ​ទីក្រុង​រណប​អភិវឌ្ឍន៍​បឹង​កក់​ ​លើ​មហាវិថី​ស៊ី​ធី​សេន​ធឺ​រ​ជិត​ផ្សារ​ទំនើប​អ៊ី​ដិ​ន​ហ្គាដិ​ន​ ​រាល់ថ្ងៃ​ព្រហស្បតិ៍​ ​សុក្រ​ ​សៅរ៍​ ​វេលា​ម៉ោង​ ​៨​.​០​០​…

​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​សម្រាប់​មណ្ឌល​ “​រោងចក្រ​មី​ជាតិ​”

​រោងចក្រ​មី​ជាតិ​ ​និង​ទឹក​ពិសា​វី​តា​ល់ ​សូម​ជូនដំណឹង​ដល់​បងប្អូន​កម្មករ​និយោជិត​ ​និង​ថា្នក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​ដែល​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ដូ​ស​លើក​ទី​១​ ​ដោយក្រុម​ពេទ្យ​របស់​​​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ ​ឲ្យបាន​ជ្រាប​ថា​ ​បងប្អូន​អាចម​ក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​នៅ​មណ្ឌល​ “​រោងចក្រ​មី​ជាតិ​” ​តាម​កាលវិភាគ​ដូច​ខាងក្រោម​៖​ • ​សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​ ​ចន្លោះ​ថ្ងៃ​ទី​២​-​១​៦​/​០​៤​/​២​០​២​១​ ​អាចម​ក​ចាក់​នៅ​រសៀល​ថ្ងៃ​ទី​៣​០​/​០​៤​/​២​០​២​១​ • ​សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​ ​ចន្លោះ​ថ្ងៃ​ទី​៣​-​១​៧​/​០​៤​/​២​០​២​១​ ​អាចម​ក​ចាក់​នៅ​ថ្ងៃ​ទី​០​១​/​០​៥​/​២​០​២​១​ • ​សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​ ​ចន្លោះ​ថ្ងៃ​ទី​៤​-​១​៨​/​០​៤​/​២​០​២​១​ ​អាចម​ក​ចាក់​នៅ​ថ្ងៃ​ទី​០​២​/​០​៥​/​២​០​២​១​…

​ក្រុមហ៊ុន​មី​ជាតិ​ ​និង​ទឹក​ពិសា​វី​តា​ល់​ចុះ​ចែក​ស​ម្ភារៈ​ចាំបាច់​ជូន​កងកម្លាំង​ឈរ​ជើង​នៅ​ទីតាំង​ត្រួតពិនិត្យ​

​ក្រុមហ៊ុន​មី​ជាតិ​ ​និង​ទឹក​ពិសា​វី​តា​ល់ ​បាន​ចុះ​ចែក​ស​ម្ភារៈ​ចាំបាច់​ដូចជា​ ​មី​ជាតិ​ ​ទឹក​ពិសា​វី​តា​ល់ ​ម៉ាស់​ ​អាកុល​ ​ឆ័​ត្រ​ ​និង​ចំណីអាហារ​ជូន​ទៅដល់​កងកម្លាំង​ឈរ​ជើង​នៅ​ទីតាំង​ត្រួតពិនិត្យ​តំបន់​បិទ​ខ្ទប់​ច្រើនជាង​២​០​០​កន្លែង​ ​នៅ​ក្នុង​ភូមិ​សា​ស្រ្ត​រា​ធានី​ភ្នំពេញ​ ​និង​ក្រុង​តាខ្មៅ​ ​ក្នុង​គោលបំណង​ចូលរួម​សម្រួល​ទៅដល់​ការ​អនុវត្ត​ភារកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​តំបន់​បិទ​ខ្ទប់​នីមួយៗ​។​ ​ក្រុមហ៊ុន​មី​ជាតិ​បានឲ្យ​ដឹង​ថា​ ​ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​កងកម្លាំង​ត្រួតពិនិត្យ​តំបន់​បិទ​ខ្ទប់​នីមួយៗ​ ​ពិតជា​បាន​ធ្វើការ​លះបង់​ជាច្រើន​រួម​ទាំង​ពេលវេលា​ ​កម្លាំង​កាយ​ ​និង​ស្មារតី​ដើម្បី​រក្សា​សុវត្ថិភាព​ ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។​ ​ដូច្នេះ​…

​មី​ជាតិ​មាន​លក់​តាមរយៈ​ក្រុមហ៊ុន​ហ្រ្គី​ន​ត្រេ​ដ​

ដើម្បី​សម្រួល​ដល់​ភាព​ងាយស្រួល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ទិញ​ស្បៀង​បម្រុង​នៅ​ភូមិ​សា​ស្រ្ត​រាជធានី​ភ្នំពេញ​ស្រប​ពេល​រាជរដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់​ ​ក្រុមហ៊ុន​ហ្រ្គី​ន​ត្រេ​ដ​ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​បាន​ធ្វើការ​លក់​បន្ត​នូវ​មី​ជាតិ​ ​និង​អង្ករ​ក្នុង​តម្លៃ​សមរម្យ​ចាប់ពី​ថ្ងៃ​ទី​ ​១​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​រហូត​ស្ថានការណ៍​វិល​មករ​ក​ភាព​ប្រក្រតី​ឡើងវិញ​ ​តាម​ទីតាំង​ចល័ត​ដែល​បាន​កំណត់​មួយ​ចំនួន​។​ ​គោលដៅ​ទី​១​៖​ ​លក់​មី​ជាតិ​ ​លក់​អង្ករ​តំបន់​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ​ (​ខណ្ឌ​ ​ពោធិ​សែន​ជ័យ​ ​សែន​សុខ​ ​និង​ខណ្ឌ​ដង្កោ​…) ​គោលដៅ​ទី​២​៖​ ​លក់​មី​ជាតិ​…

វីតាល់​និង​មី​ជាតិ​៖​ ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ដើម្បី​ការពារ​ខ្លួន​ ​គ្រួសារ​ ​និង​សហគមន៍​

​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​ក្រុមហ៊ុន​មី​ជាតិ​ ​ក្រោម​ការ​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​ក្រសួងសុខាភិបាល​ ​ព្រមទាំង​មានការ​ជ្រោមជ្រែង​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ​បាន​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ជូន​បុគ្គលិក​ ​កម្មករ​ ​កម្មការ​នី​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​ក្រុមហ៊ុន​មី​ជាតិ​ ​ប្រមាណ​២​០​០​០​នាក់​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​វី​តា​ល់ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​ពី​ម៉ោង​ ​៧​.​០​០​ព្រឹក​ ​ដល់ម៉ោង​ ​៦​.​៣​០​ល្ងាច​។​ ​ការ​ចាក់​វ៉ាក់សាំង​នេះ​…

​វីរុស​កូ​វី​ដ​ ​១​៩​៖​ ​វិធីការ​ពារ​ខ្លួន​ពី​វី​រុ​ស​កូ​វី​ដ​ ​១​៩​ ​នៅ​កន្លែងធ្វើការ​

​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​វី​រុ​ស​កូរ៉ុ​ណា​កំពុង​រាតត្បាត​ពិភពលោក​ទាំងមូល​ ​អាជ្ញាធរ​សុខាភិបាល​របស់​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​ស្នើសុំ​អោយ​ប្រជាជន​ទាំងអស់​ចូលរួម​ក្នុង​ការ​អនុវត្ត​ការ​ឃ្លាត​ឆ្ងាយ​ពីសង្គម​ ​ពោល​គឺ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកដទៃ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​ ​អ្នក​គួរ​ស្នាក់​នៅផ្ទះ​ ​ប្រសិនបើ​អាច​ ​ហើយ​បើ​អ្នក​ត្រូវ​មក​ធ្វើការ​នៅ​ខាងក្រៅ​ ​ឫ​នៅ​ការិយាល័យ​ ​អ្នក​​​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ជា​ខ្លាំង​។​ ​ខាងក្រោម​នេះ​ជា​គន្លឹះ​មានប្រយោជន៍​សម្រាប់​និ​យោ​ជិ​ក​និង​និ​យោ​ជិ​ក​ក្នុង​ការ​ប្រឆាំង​នឹង​វី​រុ​ស​កូរ៉ូ​ណា​ (កូ​វី​ដ​ ​១​៩​) ​នៅ​កន្លែងធ្វើការ​! ​អនុវត្ត​អនាម័យ​ល្អ​ជាប្រចាំ​ • ​ពិនិត្យ​សីតុណ្ហភាព​រាងកាយ​មុន​ពេល​ចូល​អគារ​ការិយាល័យ​ • ​បញ្ឈប់​ការ​ចាប់ដៃ​គ្នា​ ​ដោយ​ប្រើ​វិធី​ស្វាគមន៍​ដែល​មិន​ចាំបាច់​ប៉ៈ​ពាល់​ផ្ទាល់​ដូចជា​…

​វីរុស​កូ​វី​ដ​១​៩​៖ ​តើ​យើង​ត្រូវ​លាងដៃ​របៀបណា​ឱ្យ​បាន​ត្រឹមត្រូវ​?

​ការ​លាងដៃ​ ​គឺជា​វិធី​ដ៏​ងាយស្រួល​និង​ល្អ​បំផុត​មួយ​ក្នុង​ការ​ការពារ​ពី​ការ​ចម្លង​មេរោគ​ ​ឫ​វី​រុ​ស​ផ្សេងៗ​។​ ​ដើម្បី​ការពារ​ការ​ឆ្លង​វី​រុ​ស​កូរ៉ូ​ណា​ (​CO​V​I​D​-19) ​យើង​គួរ​៖​ • ​លាងដៃ​ឱ្យ​បាន​ទៀងទាត់​ • ​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក​ ​ហើយ​ស​ម្ងួ​ត​អោយ​ស្ងួត​ល្អ​ • ​ប្រើ​កន្សែង​ត្រជាក់​ដែល​មាន​ជាតិ​អាល់កុល​ ​ប្រសិនបើ​អ្នក​នៅកន្លែង​ដែល​មិន​មាន​សាប៊ូ​និង​ទឹក​ប្រើប្រាស់​ទេ​។​ តោះ!​មក​ស្វែងយល់​អំពី​វិធី​លាងដៃ​ឱ្យ​បាន​ត្រឹមត្រូវ​ដោយធ្វើ​តាម​រូបភាព​ខាងក្រោម​នេះ​៖​ 1. ​ដាក់​សាប៊ូ​លើ​បាតដៃ​ឱ្យ​បាន​សព្វ​ល្អ​ 2. ​លាង​ត្រដុស​បាតដៃ​ទាំងពីរ​លើ​គ្នា​ 3.…

​​វីរុស​កូ​វី​ដ​១​៩​៖​ ​ពាក្យចចាមអារ៉ាម​ ​និង​ការពិត​មួយ​ចំនួន​ទាក់ទង​នឹង​វី​រុ​ស​កូ​វី​ដ​ ​១​៩​

​កត្តា​សីតុណ្ហភាព​ ​និង​សំណើម​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ចម្លង​វី​រុ​ស​កូរ៉ូ​ណា​ (​CO​V​I​D​-19)! ​នេះ​ជា​ពាក្យចចាមអារ៉ាម​ទេ​! ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​បញ្ជាក់​អោយ​ដឹង​ថា​ ​ការ​រាលដាល​នៃ​វី​រុ​ស​នេះ​អាច​ចម្លង​បាន​នៅ​គ្រប់តំបន់​ទាំងអស់​ ​ដោយ​មិន​គិត​ពី​ផ្អែកលើ​កត្តា​អាកាសធាតុ​ណា​ឡើយ​។​ ​កា​រពាក់​ម៉ា​ស​អាច​ការពារ​ពី​ការ​ឆ្លង​នៃ​វី​រុ​ស​កូរ៉ូ​ណា​ (​CO​V​I​D​-19)! ​មិន​ពិត​ទេ​! ​អ្នក​គួរតែ​ពាក់​ម៉ា​ស​ពេល​អ្នក​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ ​ប៉ុន្តែ​យ៉ាងណា​ ​ម៉ា​ស​មិន​អាច​ការពារ​ការ​ចម្លង​វី​រុ​ស​នេះ​បានទេ​។​ ​លោក​វេជ្ជបណ្ឌិត​ ​Rand​e​e​p​ ​G​u​l​e​r​i​a​ ​នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ឥណ្ឌា​ (​A​I​I​MS​)…