ស្តង់មីជាតិមកដល់ខេត្តតាកែវហើយ
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ផលិតផល “មីជាតិ” បានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់មកដល់ផ្សារមួយចំនួនក្នុងខេត្តតាកែវ។ នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន៤កន្លែងក្នុងការលក់ដែលរួមមាន នៅផ្សារត្រាំខ្នារ ផ្សារសំរោងយោង ផ្សារដូនកែវ និង ផ្សារអង្គតាសោម ។ សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២០ អតិថិជននៅខេត្តតាកែវទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ…