ផលិតផលមីជាតិ ចូលរួមចំណែកជំរុញអភិវឌ្ឍន៍ប្រទេសកម្ពុជា
ផលិតផលមីជាតិ បានក្លាយឧទាហរណ៍មួយនៃសហគ្រាសក្នុងស្រុកក្នុងការចូលរួមជំរុញអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនទៅមុខ។ ការបង្កើតសហគ្រាសក្នុងស្រុក ដូចជា រោងចក្រផលិតមីជាតិ គឺជាមោទភាពរបស់ជាតិដែលបានរួមចំណែកបង្កើនប្រាក់ចំណូលក្នុងស្រុក បង្កើតការងារ និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ ទាំងនេះ ជាខ្លឹមសារវីដេអូព័ត៌មានរបស់ទូរទស្សន៍បាយ័ន ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ។
ក្នុងខ្លឹមសារវីដេអូព័ត៌មានមួយនេះ បានបង្ហាញអំពីគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រឲ្យមានសហគ្រាសក្នុងស្រុក ដែលជាគុណតម្លៃជួយជំរុញទៅដល់ការអភិវឌ្ឍប្រទេសជាតិ។
ក្នុងនោះ រាជរដ្ឋាភិបាលបានជំរុញឲ្យផលិតករ និងពាណិជ្ជករក្នុងស្រុកយកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពឲ្យស្របតាមបទដ្ឋានស្តង់ដារត្រឹមត្រូវរួមទាំងសោភ័ណភាព ការទាក់ទាញនូវលើការវេចខ្ចប់ ស្លាកសញ្ញាពាណិជ្ជកម្ម និងការចុះបញ្ចីរជាដើម។ ទាំងនេះ ជាអ្វីដែលរោងចក្រមីជាតិបានយកចិត្តទុក និងកំពុងអនុវត្តន៍ដោយជាក់ច្បាស់។
ដើម្បីឲ្យបានជ្រាបច្បាស់អំពីខ្លឹមសារវីដេអូនេះ សូមទស្សនានូវវីដេអូខាងក្រោម៖