មី​ជាតិ​រៀប​ចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​លក់​ដល់​អតិថិជន

មី​ជាតិ​រៀប​ចំ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ការ​លក់ ដោយ​ដាក់​ស្តង់​លក់​ប្រូមូសិន​ជូន​អតិថិជន​នៅ​តាម​ទីតាំង​ដែល​បានកំណត់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុងតាខ្មៅ ចាប់​ពី​ថ្ងៃ​ទី៧ ខែ​មីនា ដល់​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០២០។

ដោយ​សង្កេត​ឃើញ​ពី​តម្រូវ​ការ​កើនឡើង​របស់​អតិថិជន​ក្នុង​ការបរិភោគ​មី​កញ្ចប់ ក្រុម​ហ៊ុន​បាន​រៀបចំ​យុទ្ធនាការ​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ការ​លក់ និង​បង្កើត​ឱកាស​ឲ្យ​អតិថិជន​បាន​ភ្លក្ស និង​ស្គាល់​រស​ជាតិ​មីជាតិ ដែល​ជា​ផលិត​ផល​ខ្មែរ​ថ្មី។

នៅ​ក្នុង​យុទ្ធនាការ​នេះ ក្រុមហ៊ុន​បាន​កំណត់​ទីតាំង​ចំនួន​១០​កន្លែង​ក្នុង​ធ្វើយុទ្ធនាការ​ផ្សព្វផ្សាយ​ការលក់ ដែល​មាន​ដូចជា​នៅ​ផ្សារទួល​ទំពូង ផ្សារ​អូឬស្សី ផ្សារ​ដេប៉ូ ផ្សារ​ច្បារអំពៅ ផ្សារ​កាណាឌីយ៉ា ផ្សារ​បុរីពិភព​ថ្មី​ចំការ​ដូង ផ្សារ​ឈូក​មាស ផ្សារ​ចោមចៅ ផ្សារ​ដើម​គ​ និង​ផ្សារ​តាខ្មៅ​ចាស់។ សម្រាប់​ពេល​វេលា​ជាក់​លាក់​នៃ​ការ​ដាក់​តាំង​បង្ហាញ​នៅ​ទី​តាំង​នីមួយៗ​នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ក្នុង​ទំព័រ​ហ្វេស​បុករបស់មីជាតិ។

ក្នុង​ឱកាស​នេះ អតិថិជន​នឹង​មាន​ឱកាស​ទទួល​បាន​នូវ​ការ​ទិញ​មី​ជាតិ​មួយ​កេស ថែម​ជូន៤កញ្ចប់​ភ្លាមៗ និង​ការបង្វិល​កង​សំណាង​ឈ្នះ​រង្វាន់ ព្រម​ទាំង​បាន​ភ្លក្ស​រសជាតិ​មីជាតិ​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។

រីករាយទស្សនា​វីដេអូសកម្មភាពលក់មីជាតិនៅតាមទីផ្សារ!

កម្មវិធី​បន្ថែមពិសេសរបស់មីជាតិ

😘តោះ! អានេះគ្រាន់តែ Highlight សកម្មភាពទិញរបស់ម៉ូយៗនៅផ្សារដេប៉ូកាលពីព្រឹកមិញតែបន្តិចទេ តែបេីមកផ្ទាល់បានដឹងថាឡូយប៉ុណ្ណា! 🙏😍😍🙏អរគុណម៉ូយៗទាំងអស់គ្នាសម្រាប់ការគាំទ្រផលិតផលមីជាតិ សំខាន់មួយព្រឹកលឺតែបងប្អូនថាឆ្ងាញ់ ហេីយឆ្ងាញ់ទៀត នាំគ្នាទិញច្រេីនលក់ស្ទេីរមិនទាន់ជូនបងៗ​។ 👉កុំភ្លេចនៅស្អែកមួយថ្ងៃទៀតណា!

Posted by មីជាតិ – Mee Chiet on Saturday, March 21, 2020