ល្បុក្កតោ

ល្បុក្កតោ​ គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ​ នៅ​លើទឹក​ដីខ្មែរ​តាំងពី​មុន​ការ​មកដល់​នៃ​អរិយធម៌​ឥណ្ឌា​ ជាង២ពាន់​ឆ្នាំ​កន្លងមក​ហើយដែល​ទំនងជា​កកើត​ឡើង​ ដំណាលគ្នា​និង​ការ​កកើត​ទឹកដី​ខ្មែរ​ផង​ដែរ​។ ប្រវត្តិ​ក្បាច់គុន​នេះ​មាន​ឆ្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​តាំងពី​សតវត្ស​ទី៩​ ដូចជា​ប្រាសាទ​ព្រះ​គោ​ បន្ទាយស្រី​ អង្គរវត្ត​ បាយ័ន​ និង​បាពួន​ ដែល​បាន​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​វប្បធម៌​ អរិយធម៌​ខ្មែរ​ និង​ជា​និមិត្តរូប​នៃ​មោទនភាព​ជាតិខ្មែរ​រហូតមកដល់​បច្ចុប្បន្ន​។

សូម​តាមដាន​ជាមួយ​ កញ្ញា​ សំ​ ថា​រ័ត្ន​ ដែល​នឹង​បង្ហាញ​ស្នៀត​គុន​ខ្លះ​ៗ និង​ចំណាប់​អារម្មណ៍​របស់​គាត់​ ដែល​បាន​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​គុនល្បុក្កតោ​កន្លងមក​នេះ​។ សូម​ចែករំលែក​វីដេអូ​ខ្លី​នេះ​ ដើម្បី​ជា​ការចូលរួម​ក្នុង​ការ​អភិរក្ស​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​ដ៏​ចំណាស់​របស់​ខ្មែរយើង​មួយ​នេះ​។

ប្រភព៖ សៀវភៅ “គុនល្បុក្កតោថ្នាក់ក្រម៉ា “ស” ដោយលោកគ្រូ សាន គីមស៊ាន