ស្នៀតការពារ ទាកាច់បំបាក់​ (មេគុនទា)

លើស​ពី​ស្នៀត​រង​ គុនល្បុក្កតោ​ក៏​បង្រៀន​ឲ្យ​យើង​ចេះ​ការពារ​ខ្លួន​ ដោយ​ប្រើប្រាស់​ការ​វាយលុក​របស់​ដៃគូ​ មក​ធ្វើជា​អាវុធ​វាយបក​វិញ​បាន​ផង​ដែរ​។ ឧទាហរណ៍​ រាល់ពេល​ដែល​ដៃគូ​ទាត់​ចូល​ កីឡាករ​យើង​អាច​ជ្រើសរើស​យក​ការ​លើកជើង​រង​ ឬយកដៃ​ក្រៀក​ចាប់​ ហើយ​វាយលុក​តប​វិញ​ដូច​ក្នុង​រូបភាព​នេះ​។

សិក្សាពីស្នៀតការពារនេះ

ក្នុង​រូបភាព​នេះ​ កីឡា​ករិនី​របស់​យើង​ កំពុង​អនុវត្ត​ស្នៀត​មួយ​ក្នុងចំណោម​មេ​គុន​សត្វ​ទា​ ដែល​មានឈ្មោះ​តាំងពី​បុរាណកាល​មក​ថា​ “ទា​កាច់​បំបាក់​”។ ក្នុង​ស្នៀត​នេះ​ បើ​ត្រូវ​គេ​ទាត់​ខាងឆ្វេង​ ត្រូវ​ក្រៀក​ខាងឆ្វេង​ បើ​ត្រូវ​គេ​ទាត់​ស្តាំ​ ត្រូវ​ក្រៀក​ខាងស្តាំ​។ ក្រោយពេល​ក្រៀក​រួចរាល់​ ត្រូវ​ប្រើប្រាស់​កែង​ វាយលុក​ចំ​ភ្លៅ​របស់​ដៃគូ​ (វាយលុក​សាច់ដុំ​ដែល​ស្រួល​ធ្វើឲ្យ​ដៃគូ​រមួល​)។

ជំ​ហស​ត្វ​ និង​ដំណើរ​សត្វ​ទាំងអស់​ដែល​មាននៅ​ក្នុង​គុន​ល្បុ​កតោ​ រួមមាន​ជំ​ហសេះ​ បក្សី​ បក្សី​សក​ស្លាប​ បក្សី​ទទះ​ស្លាប​ នាគព័ន្ធ​ ដំណើរ​បក្សី​ ដំណើរ​នាគ​ ដំណើរទា​ និង​ជំ​ហទា​ នេះ​បើ​យោង​តាម​កំណត់ត្រា​ដែល​ដកស្រង់​ចេញពី​សៀវភៅ​ “គុនល្បុក្កតោ​ថ្នាក់​ក្រ​ម៉ា​ “ស” ចងក្រង​ដោយ​លោកគ្រូ​ សាន​ គី​មស៊ាន​ ត្រឹម​ទំព័រ​ទី​ ១០១​ ដល់​ទំព័រ​ទី​ ១៦០​។

ប្រភព៖

  • ការផ្តល់បទសម្ភាសន៍ផ្ទាល់ពីកញ្ញាសំ ថារ័ត្ន (កីឡាការិនីល្បុក្ក តោរបស់កម្ពុជា)
  • សៀវភៅ “គុនល្បុក្កតោថ្នាក់ក្រម៉ា “ស” ដោយលោកគ្រូ សាន គីមស៊ាន