ស្វែងយល់ពី គុនល្បុក្កតោ

អត្ថន័យ​នៃ​ពាក្យ​ “ល្បុក្កតោ​” មក​ពី​ពាក្យ​ថា​ “វាយ​ពីលើ​សត្វ​តោ​” សំដៅ​ទៅលើ​សកម្មភាព​ប្រយុទ្ធ​នៅពេល​ដែល​អ្នក​ “វាយ​” គូប្រកួត​យ៉ាង​ខ្លាំង​ជាមួយនឹង​កែងដៃ​ ជង្គង់​ ស្មង់​ជើង​ កណ្តាប់​ដៃ​ និង​ក្បាល​។ បច្ចេកទេស​ក្បាច់គុន​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ទម្រង់​ប្រយុទ្ធ​ដែល​មាន​អាយុកាល​ចំណាស់​ជាងគេ​មួយ​ នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជា​ក្បាច់គុន​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ទំរង់​ប្រយុទ្ធ​ដ៏​អស្ចារ្យ​មួយ​ប្រចាំ​នៅ​អាស៊ី​អាគ្នេយ៍​ផង​ដែរ​ មិន​តែប៉ុណ្ណោះ​ ក្បាច់គុន​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​ “អា​វុធ​ផ្សេង​ៗ” ទៅតាម​ស្នៀត​នី​មួយ​ៗរបស់​វា​។ ប្រសិនបើ​អ្នកមាន​ឱកាស​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ សូមកុំ​ភ្លេច​រកមើល​ចម្លាក់​ល្បុក្កតោ​នៅ​តាម​ជញ្ជាំង​ប្រាសាទ​ផង​!

តើអ្នកដឹង
គុនល្បុក្កតោ មានក្បាច់ច្រើនជាង ៨០០០ស្នៀត?
តោះ! សូមចូលរួមចែករំលែកសិល្បៈក្បាច់គុនល្បុក្កតោកម្ពុជាយើងទាំងអស់គ្នា ប្រសិនបើអ្នកជាអ្នកស្រលាញ់គាំទ្រក្បាច់គុននេះ!