មោទនភាពមីជាតិមានវត្តមានក្នុងការតាំងបង្ហាញផលិតផលជាតិតំណាងកម្ពុជាក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤
សៀមរាប៖ មីជាតិមានមោទនភាពយ៉ាងក្រៃលែងដែលបានចូលរួមក្នុងការតាំងបង្ហាញផលិតផលជាតិតំណាងកម្ពុជាក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន រួមទាំងសមាជិកនៃសភាពាណិជ្ជកម្មជាតិនិងអន្តរជាតិ។
ក្នុងនាមជាផលិតផលក្នុងស្រុកដែលផលិតដោយស្នាដៃកូនខ្មែរ មីជាតិមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលត្រូវបានជ្រើសរើសចូលរួមក្នុងការដាក់តាំងបង្ហាញផលិតផលក្នុងស្រុកតំណាងឱ្យកម្ពុជាស្របពេលដែលកម្ពុជាជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ គួរបញ្ជាក់ផងដែរថាមីជាតិក៏ធ្លាប់បានចូលរួមការដាក់តាំងបង្ហាញផលិតផលតំណាងឱ្យកម្ពុជាលើកដំបូងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ។
ក្នុងឱកាសនេះដែរ លោកសោមនស្ស វិបុល ប្រធានផ្នែកពាណិជ្ជកម្ម មានប្រសាសន៍ថា “តាមរយៈការចូលរួមតាំងបង្ហាញផលិតផលតំណាងឱ្យកម្ពុជាក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ មីជាតិពិតជាមោទនភាពក្រៃលែង ហើយមីជាតិនឹងនៅតែបន្តខិតខំពង្រឹងគុណភាពស្របតាមបច្ចេកវិទ្យាជប៉ុនដើម្បីផ្តល់នូវរសជាតិខ្មែរពិតៗក្នុងនាមជាផលិតផលជាតិ”។
ចាប់តាំងពីដំណើរការនៅឆ្នាំ២០១៩មក ក្រុមហ៊ុនមីជាតិបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់យ៉ាងខ្លាំងរហូតទទួលបានការវាយតម្លៃជាប់ជាផ្លូវការជាមួយវិញ្ញាបនបត្របញ្ជាក់ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និង HACCP ពីចក្រភពអង់គ្លេសដែលទទួលខុសត្រូវក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារស្របទៅតាមស្តង់ដារអនាម័យពិភពលោក។