ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ និងនិស្សិត នៃក្រុមការងារទី២ គ្រប់គ្រងនិស្សិត
ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) និងបុគ្គលិកគ្រប់ជាន់ថ្នាក់មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (ក្រុមការងារទី២) ចំនួន៦០អង្គ/នាក់ ក្នុងគោលបំណង ផ្តល់ឱកាសដល់និស្សិត នៃសាកលវិទ្យាល័យទាំងពីរ ដើម្បីស្វែងយល់ពីវឌ្ឍនភាព បទពិសោធន៍ និងខ្សែសង្វាក់ផលិតកម្មរបស់ផលិតផល មីជាតិ។