ស្តង់មីជាតិបានបន្តដំណើរទៅខេត្តកំពតហើយ!
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ផលិតផល “មីជាតិ” បានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់មកដល់ផ្សារមួយចំនួនក្នុងខេត្តកំពត ។
នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន ៥ កន្លែងក្នុងការលក់ដែលរួមមានផ្សារតានី ផ្សារទូកមាសផ្សារកំពង់ត្រាច ផ្សារជុំគ្រៀល និង ផ្សារឈូក ។ សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។
ចាប់ពីថ្ងៃទី ៤ កក្កដា ដល់ថ្ងៃទី ៨ កក្កដា ឆ្នាំ២០២១ អតិថិជននៅខេត្តកំពត ទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះអតិថិជននឹងមានឱកាលេងហ្គេមសប្បាយៗជាតិមួយមីជាតិដើម្បីបានរង្វាន់នៅពេលដែលជាវមីជាតិចាប់ពីពីរកេសឡើងទៅ។
យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅខេត្តកំពត ។