ស្តង់មីជាតិបានបន្តដំណើរទៅខេត្តកំពង់ស្ពឺហើយ!
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ផលិតផល “មីជាតិ” បានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់នៅផ្សារមួយចំនួនក្នុងខេត្តកំពង់ស្ពឺ ។
នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន ៥ កន្លែងក្នុងការលក់ដែលរួមមានផ្សារស្លាបលែង ផ្សារសាមគ្គី ផ្សារព្រៃផ្តៅ ផ្សារត្រពាំងក្រឡឹង និង ផ្សារត្រែងត្រយឹង។ សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។
ចាប់ពីថ្ងៃទី ២១ មិថុនា ដល់ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២១ អតិថិជននៅខេត្តកំពង់ស្ពឺ ទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អតិថិជននឹងមានឱកាលេងហ្គេមសប្បាយៗជាតិមួយមីជាតិដើម្បីបានរង្វាន់នៅពេលដែលជាវមីជាតិចាប់ពីពីរកេសឡើងទៅ។
តោះ! ជួបគ្នានៅខេត្តកំពង់ស្ពឺ។