ស្តង់មីជាតិបានបន្តដំណើរទៅខេត្តបាត់ដំបងហើយ!
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ផលិតផល “មីជាតិ” បានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់មកដល់ផ្សារមួយចំនួនក្នុងខេត្តបាត់ដំបង។
នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន ១៣ កន្លែងក្នុងការលក់ដែលរួមមានផ្សារបួរ ផ្សារបវិល ផ្សារថ្មគោល ផ្សារបឹងឈូក ផ្សារស្តៅ ផ្សារបាណន់ ផ្សារចៀវផ្សារកញ្ជ្រែង ផ្សារស្តុកប្រវឹក ផ្សាររុង ផ្សារថ្មី និង ផ្សារមោង សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។
ចាប់ពីថ្ងៃទី ១៤ មិថុនា ដល់ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២១ អតិថិជននៅខេត្តបាត់ដំបង។ ទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អតិថិជននឹងមានឱកាលេងហ្គេមសប្បាយៗជាតិមួយមីជាតិដើម្បីបានរង្វាន់នៅពេលដែលជាវមីជាតិចាប់ពីពីរកេសឡើងទៅ។
យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅខេត្តបាត់ដំបង។